ប្រធានាធិបតីបារាំង លើកទឹកចិត្ត Mbappe ឱ្យបន្តលេងនៅក្លិប PSG

មាស សុផាណារ៉ុង June 11, 2021


 

បារាំង៖ លោកប្រធានាធិបតីនៃសាធាររដ្ឋបារាំង Emmanuel Macron បានលើកទឹកចិត្តក៏ដូចជាជំរុញឱ្យកីឡាករបាល់ទាត់ឆ្នើម Kylian Mbappe ឱ្យបន្តលេងនៅក្លិប Paris Saint Germain (PSG) ក៏ដូចជាលីគក្នុងស្រុក។

លោកបានថ្លែងនៅក្នុងកិច្ចសំភាសន៍ជាមួយទូរទស្សន៍ BFM TV ក្នុងអំឡុងពេលចុះសួរសុខទុក្ខក្រុមជម្រើសជាតិបារាំងថា ការបន្តរួមរស់ជាមួយ PSG របស់ Mbappe គឺដើម្បីក្លិបផង និងដើម្បីមោទកភាពរបស់បារាំងផង ប៉ុន្តែលោកបានអះអាងថា នេះមិនមែនជាសម្ពាធសម្រាប់រូបគេឡើយ ពោលគឺកីឡាករវ័យក្មេងរូបនេះនៅតែមានសិទ្ធិក្នុងការសម្រេចចិត្តពីអនាគតរបស់ខ្លួនដើម្បីទៅប្រកបអាជីពនៅទីណាដែលរូបគេពេញចិត្ត។

សូមបញ្ជាក់ថា នាដើមសប្តាហ៍នេះ ប្រធានក្លឹប Paris Saint Germain លោក Nasser Al-Khelaifi ក៏បានអះអាងដែរថា កីឡាករ Mbappe អាចនឹងបន្តបង្ហាញខ្លួននៅក្នុងលីគកំពូលបារាំង (Ligue 1) នារដូវកាលក្រោយបើទោះបីជាមានការលើកឡើងថា មានបណ្តាក្លិបធំៗមួយចំនួនចង់បានរូបគេក៏ដោយ៕

 

ប្រភព៖ Reuters

មតិយោបល់