លោក Tuchel ថាជាក្ដីស្រមៃដ៏ល្អបំផុត ក្រោយបន្តកិច្ចសន្យាជាមួយ Chelsea ដល់ឆ្នាំ២០២៤

មាស សុផាណារ៉ុង June 8, 2021


 

អង់គ្លេស៖ ម្ចាស់ជើងឯក UEFA Champions League ឆ្នាំ២០២០-២១ ក្លិបតោខៀវ Chelsea បានសម្រេចបន្តកិច្ចសន្យាជាមួយគ្រូបង្វឹក លោក Thomas Tuchel រហូតដល់ឆ្នាំ២០២៤។

បុរសជនជាតិអាល្លឺម៉ង់ដ៏រូបនេះបានដឹកនាំក្រុមតោខៀវត្រឹមពាក់កណ្តាលរដូវកាល ២០២០-២១​ ក៏ពិតមែនប៉ុន្តែទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ដូចជាបញ្ចប់ Premier League រដូវកាលនេះដោយស្ថិតនៅក្នុងក្រុម Top 4 និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ផងដែរ។

“ការបន្តកិច្ចសន្យានេះពិតជាក្តីស្រមៃដ៏ល្អបំផុតសម្រាប់ខ្ញុំ ជាមួយនឹងបទពិសោធន៍នាពេលកន្លងមក ខ្ញុំពិតជាមានក្តីរីករាយក្នុងការបន្តការងារនៅទីនេះក្នុងនាមជាផ្នែកមួយនៃគ្រួសារ Chelsea។ តាមពិតទៅវាមានរឿងជាច្រើនទៀតដែលត្រូវធ្វើហើយយើងកំពុងតែសម្លឹងមើលជំហានបន្ទាប់ទៀតជាមួយនឹងមហិច្ឆតានិងការត្រៀមខ្លួនឆ្ពោះទៅរដូវកាលបន្ទាប់ទៀត។” លោក Tuchel បានលើកឡើងបែបនេះ។

 

ប្រភព៖ Reuters

មតិយោបល់