ប្រធានសហព័ន្ធបាល់ទាត់ប្រេសុីល ត្រូវបានព្យួរពីតំណែងព្រោះរឿងអាស្រូវផ្លូវភេទ

មាស សុផាណារ៉ុង June 8, 2021


 

ប្រេសុីល៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេសុីល ឬ the Brazilian Football Confederation (CBF) លោក Rogerio Caboclo ត្រូវបានក្រុមប្រឹក្សាវិន័យរបស់ FIFA សម្រេចព្យួរពីតំណែងក្នុងរយៈពេល ៣០ថ្ងៃ ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ខណៈដែល CBF មិនមានការបកស្រាយលម្អិតពីបញ្ហានេះទេ។

បើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ប្រេសុីល ក្នុងដំណាក់កាលនេះ លោក Rogerio Caboclo ក៏កំពុងត្រូវបានសើបអង្កេតទៅលើករណីមួយចំនួនទៀតដែលកក្នុងចំណោមនោះមាន  ៣ករណីដែលបានរកឃើញថាលោកពិតជាមានកំហុស និងអាចនាំឱ្យមានការដាក់ទណ្ឌកម្មមិនឱ្យពាក់ព័ន្ធនឹងវិស័យបាល់ទាត់អស់មួយជីវិតថែមទៀតផង។

កាលពីសប្តាហ៍មុន លោក Caboclo ក៏បានរងនូវការទិតៀនយ៉ាងចាស់ដៃពីសំណាក់ក្រុមកីឡាករជម្រើសជាតិប្រេសុីល ចំពោះការសម្រេចចិត្តរបស់លោកក្នុងការទទួលយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Copa America រហូតនាំឱ្យមានការពិចារណាលើការធ្វើពហិកាមិនចូលរួមការប្រកួតនេះផងដែរ៕

 

ប្រភព៖ Reuters

មតិយោបល់