តុលាការទួគី កាត់ទោសជនល្មើសរឿងកំណត់លទ្ធផលបាល់ទាត់ទុកជាមុន ជាប់ពន្ធនាគារដល់ជាង ១០០០ឆ្នាំ

មាស សុផាណារ៉ុង June 6, 2021


 

ទួគី៖ កាលពីថ្ងៃសុក្រម្សិលមិញ តុលាការប្រទេសទួគី បានកាត់ទោសមនុស្ស ២នាក់ដែលក្នុងនោះមានម្នាក់ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្សព្វផ្សាយ និងម្នាក់ទៀតជាអតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ឱ្យជាប់ពន្ធនាគាររហូតដល់ជាង ១០០០ឆ្នាំពីបទកំណត់លទ្ធផលទុកជាមុនក្នុងការប្រកួតបាល់ទាត់នានាក្នុងសំណុំរឿងពាក់ព័ន្ធនឹងក្លឹប Fenerbahce។

កាលពីឆ្នាំ២០១១ កន្លងមក រដ្ឋអាជ្ញាទួគីបានចោទប្រកាន់ថា ក្លឹប Fenerbahce ដែលជាជើងឯក ១៩សម័យកាលរបស់លីគកំពូលទួគី បានប្រព្រឹត្តបទល្មើសក្នុងការកំណត់លទ្ធផលប្រកួតទុកជាមុន​និងបានកាត់ទោសលោក Aziz Yildirim អតីតប្រធានក្លឹបឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ ខណៈដែលក្លឹប Fenerbahce ផ្ទាល់ក៏ត្រូវបានដកហូតសិទ្ធិពីការប្រកួតក្របខណ្ឌទ្វីបអឺរ៉ុបចំនួន ២រដូវកាលផងដែរ។

ក្នុងសវនាការកាលពីថ្ងៃសុក្របានកាត់ទោសលោក Hidayet Karaca ដែលជាប្រធានក្រុមហ៊ុនផ្សព្វផ្សាយ Samanyolu និងត្រូវបានបិទដោយរដ្ឋាភិបាលដោយដាក់ពន្ធនាគារ ១៤០៦ឆ្នាំជាមួយនឹងភស្តុតាងថា លោកបានទាក់ទងតាមទូរសព្ទដើម្បីនិយាយពីការរៀបចំលទ្ធផល និងមួយទៀតគឺបទល្មើសក្លែងបន្លំឯកសារ។ ចំណែកអតីតមន្ត្រីប៉ូលិស Nazmi Ardic ត្រូវកាត់ឱ្យជាប់ទោស ២១៧០ឆ្នាំ ពីបទក្លែងបន្លំឯកសារ និងបទល្មើសជាច្រើនទៀត៕

 

ប្រភព៖ Reuters

មតិយោបល់