ក្លឹបអូស្ត្រាលី ៣ សម្រេចដកខ្លួនចេញពីការប្រកួត AFC Champions League ព្រោះតែកូវីដ

មាស សុផាណារ៉ុង June 4, 2021


 

អូស្ត្រាលី៖ សហព័ន្ធបាល់ទាត់ទ្វីបអាសុី ឬ the Asian Football Confederation (AFC) បានប្រកាសថា ក្លឹបបាល់ទាត់របស់អូស្ត្រាលីចំនួន៣ គឺ Sydney FC, Melbourne City និង Brisbane Roar បានសម្រេចដកខ្លួនចេញពីការប្រកួត 2021 AFC Champions League ខណៈដែលក្លឹបសាមីបានបង្ហើបថា នេះក៏ព្រោះតែការព្រួយបារម្ភពីបញ្ហាកូវីដ១៩ ដែលកំពុងតែវាយប្រហារលើតំបន់ភាគខាងត្បូង រដ្ឋ Victoria នៃប្រទេសអូស្ត្រាលីតែម្តង។​

សូមបញ្ជាក់ថា បើតាមការរៀបចំក្លឹបទាំង ៣នៅ A-League នេះនឹងប្រកួតវគ្គ playoffs ពាន AFC ទៅតាមកាលវិភាគដោយក្រុម Brisbane Roar ត្រូវជួបក្រុម Kaya FC (របស់ហ្វីលីពីន) នាថ្ងៃទី២០ ខែមិថុនា ចំណែកក្រុម Melbourne City ប្រកួតជាមួយក្រុម Cezero Osaka នាថ្ងៃទី២១ ខណៈដែល Sydney FC ត្រូវស្ថិតនៅវគ្កចែកពូលផ្ទាល់ (ពូល H) ជាមួយក្រុម Jeonbuk របស់កូរ៉េខាងត្បូង, Gamba Osaka របស់ជប៉ុន និង Tampines Rovers របស់អូស្ត្រាលី៕

 

ប្រភព៖ Reuters

មតិយោបល់