អង់គ្លេស នឹងចាត់ទុកថាជាបរាជ័យ ប្រសិនបើខ្លួនមិនអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020

មាស សុផាណារ៉ុង June 2, 2021


 

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានថ្លែងកាលពីថ្ងៃអង្គារ៍ម្សិលមិញថា ប្រសិនបើក្រុមជម្រើសជាតិអង់គ្លេស ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តការណ៍ Euro 2020 គឺមានន័យស្មើនឹងបរាជ័យហើយ។

“មែនហើយ ខ្ញុំគិតថាយើងត្រូវតែរស់នៅជាមួយការពិតនិងការរំពឹងទុកមួយដែលច្បាស់លាស់ហើយខ្ញុំមើលឃើញថាកូនក្រុមទាំងអស់មានការតាំងចិត្តខ្ពស់។ យើងបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ២ដង ហេតុនេះខ្ញុំគិតថា សម្រាប់ឆ្នាំនេះយើងត្រូវតែដាក់គោលដៅឆ្ងាយជាងនេះ”។ លោក Southgate បានលើកឡើងបែបនេះ។

ក្រុមរហស្សនាម តោកំណាច នឹងស្ថិតនៅពូល D ជាមួយ ក្រុមជើងឯករងបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ជម្រើសជាតិក្រូអាត, រួមជាមួយ ស្កុតឡែន និងឆេក។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអង់គ្លេស បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចុងក្រោយបំផុតនាព្រឹត្តិការណ៍ Euro ​1996 ហើយក្រោយៗមកមិនទទួលបានលទ្ធផលគាប់ប្រសើរនោះទេ៕

 

ប្រភព៖ Reuters

មតិយោបល់