Villarreal ឈ្នះ Europa League យប់មិញគឺជាពានធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប

មាស សុផាណារ៉ុង May 27, 2021


 

បូឡ៉ូញ៖ ក្រុម Villarreal បានឈ្នះពានរង្វាន់ UEFA Europa League ជាផ្លូវការហើយ កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២៧ ឧសភា ក្រោយយកក្រុម Manchester United ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដីទាំងប្រផិតប្រផើយ ដល់ទៅ ១១ទល់១០ ខណៈលើកពានយប់មិញនេះ គឺជាពានធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ផងដែរ។

Villarreal បានបង្កើតឡើងតាំងពីឆ្នាំ១៩២៣ ប៉ុន្តែពុំសូវបានចាត់ទុកថាជាក្រុមជោគជ័យខ្លាំងនោះឡើយ ដ្បិតធ្លាប់ឈ្នះពានក្នុងស្រុកតែ ១គត់ ហើយជាពាននៅលីគលំដាប់ទី៤ ថែមទៀត កាលពីឆ្នាំ១៩៦៩-៧០។

យ៉ាងណាមិញ Villarreal​ ធ្លាប់ឈ្នះពានទ្វីបអ៊ឹរ៉ុបបែបនេះ ២ដងផងដែរ ពោលគឺពាន UEFA Intertoto Cup កាលពីអំឡុងឆ្នាំ២០០៣, ២០០៤ ដែលពាននេះបច្ចុប្បន្នត្រូវបានលុបចោលរួចទៅហើយ។

ដោយឡែកគ្រូបង្វឹករបស់គេ លោក Unai Emery វិញក៏បានបង្កើតកំណត់ត្រាបន្ថែមក្នុងពាននេះ ពោលគឺឈ្នះជាលើកទី៤ ក្នុងអាជីពរបស់ខ្លួន ហើយក្លាយជាគ្រូបង្វឹកដែលជោគជ័យជាងគេ ក្នុងពានរង្វាន់នេះផងដែរ។

ជ័យជម្នះនេះនឹងធ្វើឲ្យ Villarreal​ បានកៅអីប្រកួត UEFA Champions League រដូវកាលក្រោយ ខណៈនៅលីគអេស៉្បាញ គេបញ្ចប់ទៅដោយឈរនៅលេខ៧៕

 

រូបភាព៖ UEFA Europa League

មតិយោបល់