សហព័ន្ធបាល់ទាត់អាសុី ទទួលស្គាល់ការដកខ្លួនពីការប្រកួត World Cup របស់កូរ៉េខាងជើង

មាស សុផាណារ៉ុង May 17, 2021


 

អាសុី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាសុី (AFC) បានប្រកាសទទួលស្គាល់ជាផ្លូវការថា ក្រុមជម្រើសជាតិកូរ៉េខាងជើង ពិតជាបានដកខ្លួនពីការប្រកួតជម្រុះ World Cup ដែលគ្រោងនឹងចាប់ផ្តើមពីខែក្រោយនេះតទៅ។

កូរ៉េខាងជើងក៏បានដកខ្លួនផងដែរពីការប្រកួត Tokyo Olympic នៅប្រទេសជប៉ុន ដោយសារតែមូលហេតុដូចគ្នា គឺការបារម្ភពីសុវត្ថិភាពក្នុងអំឡុងពេលដែលវីរុសកូវីដ-១៩ កំពុងរាតត្បាតជាសកលបែបនេះ។ នេះជារឿងដ៏គួរឱ្យសោកស្តាយមួយសម្រាប់ប្រទេសនេះដោយសារតែពួកគេកំពុងតែឈរនៅចំណាត់ថ្នាកលេខ៤ និងនៅមានភាគរយប្រជែងទៅជុំបន្តដោយនៅពីក្រោយក្រុមលេខ១ តែ ១ពិន្ទុប៉ុណ្ណោះក្នុងពូល ក្រោយពីបានឆ្លងកាត់ ៥ប្រកួតរួចមក។

តាមការគ្រោងទុក ក្នុងជុំទី២ វគ្គជម្រុះពូល H នេះប្រទេសកូរ៉េខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះ ចំណែកឯក្រុមដែលកំពុងឈរកំពូលតារាងគឺទួមីនីស្ថាន (៩ពិន្ទុ) និងតាមពីក្រោយដោយក្រុមជម្រើសជាតិកូរ៉េខាងត្បូង (៨ពិន្ទុ) លេខ៣ លីបង់ (៨ពិន្ទុ) និងស្រីលង្ការ បាតតារាង (០ពិន្ទុ)៕

 

ប្រភព៖ Reuters

មតិយោបល់