មកដឹងពីការវិវឌ្ឍន៍ប្រាក់ពលកម្មប្រចាំឆ្នាំ របស់ Neymar ក្រោយបន្តកិច្ចសន្យាជាមួយ PSG

មាស សុផាណារ៉ុង May 10, 2021


 

បារាំង៖ កីឡាករ Neymar បានចុះកិច្ចសន្យាជាផ្លូវការដើម្បីបន្តរួមរស់ជាមួយក្លិប Paris St Germain រហូតដល់ឆ្នាំ២០២៥ ខាងមុខហើយបើតាមសារព័ត៌មានរបស់បារាំង រូបគេនឹងទទួលបានប្រាក់ពលកម្មប្រមាណជា ៣៦,៨លានអឺរ៉ូក្នុងមួយឆ្នាំ ដែលជាការកើនឡើងជាហូរហែរបើធៀបទៅនឹងឆ្នាំ២០១៤ ដែលជាឆ្នាំគេចាប់ផ្ដើមប្រកបអាជីពនៅទ្វីបអ៊ឺរ៉ុប។

ខ្សែប្រយុទ្ធប្រេសុីលនេះបានថ្លែងថា៖ “ខ្ញុំពិតជាមានក្តីរីករាយខ្លាំងណាស់ក្នុងការបន្តកិច្ចសន្យាជាមួយ Paris ដល់ឆ្នាំ២០២៥ ដើម្បីក្លាយជាផ្នែកមួយនេះជ័យជម្នះរបស់យើងដូចជាលីគកំពូលបារាំង និងជាពិសេស គឺសម្រេចក្តីប្រាថ្នាក្នុងការឈ្នះ Champions League តែម្តង។”

សូមបញ្ជាក់ថា កីឡាករវ័យ ​២៩ឆ្នាំរូបនេះ​បានផ្ទេរចេញពីក្លឹប Barcelona កាលពីឆ្នាំ២០១៧ ជាមួយនឹងតម្លៃខ្លួនរហូតដល់ ២២២លានអឺរ៉ូ ឬប្រមាណជា ២៧០លានដុល្លារអាម៉េរិក។ អស់រយៈកាល​៤ឆ្នាំមកនេះ Neymar រកបាន ៨៥គ្រាប់ក្នុងការបង្ហាញខ្លួនទាំង​ ១១២លើកឱ្យក្លឹប Paris St Germain និងបានឈ្នះជើងឯកលីគកំពូលបារាំងជាមួយក្លឹបយក្សនេះបាន ៣លើកផងដែរ។

ចំពោះ Paris St Germain វិញគិតចាប់ពីពេលដែលក្រុមហ៊ុន Qatar Sports Investments (QSI) ចូលកាន់កាប់ជាផ្លូវការកាលពីឆ្នាំ២០១២ មក ក្លឹបនេះបានចាយប្រាក់ប្រមាណជា ១.៣ពាន់លានអឺរ៉ូ ដើម្បីទិញយកកីឡាករឆ្នើមៗមកចូលរួមជាមួយខ្លួនហើយជាលទ្ធផល PSG បានគ្រងជើងឯក ៧សម័យកាលហើយក្នុងរយៈកាល ៩រដូវកាលចុងក្រោយនេះ៕

តារាងប្រាក់ខែ Neymar គិតចាប់តាំងពីឆ្នាំ២០១៤ មក៖

 

ប្រភព៖ Reuters

មតិយោបល់