រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៦នាក់នៅក្នុងជំរុំហ្វឹកហាត់ក្រុមបាល់ទាត់ជម្រើសជាតិថៃ

មាស សុផាណារ៉ុង May 8, 2021


 

ថៃ៖ សមាគមកីឡាបាល់ទាត់នៃប្រទេសថៃ ទើបតែបានចេញសេចក្តីប្រកាសជាផ្លូវការអំពីករណីការរីករាលដាលវីរុសកូវីដ១៩ នៅក្នុងជំរុំប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិថៃ ដែលមានសរុប  ៦ករណីក្នុងនោះមានកីឡាករម្នាក់ កីឡាការិនីម្នាក់ និង ៤នាក់ទៀតជាមន្ត្រីដែលបំពេញការងារនៅទីនោះ។

ក្នុងសេចក្តីប្រកាសបានឲ្យដឹងថា ពួកគេត្រូវបានរកឃើញថាមានករណីវិជ្ជមានកាលពីម្សិលមិញក្នុងអំឡុងពេលធ្វើតេស្តយកសំណាកដែលរៀបចំឡើងរៀងរាល់ ៧ថ្ងៃម្តង។

យ៉ាងណាក៏ដោយគេរំពឹងថា នឹងមិនមានការចម្លងទៅមនុស្សផ្សេងទៀតច្រើននោះទេដោយសារតែក្នុងអំឡុងពេលប្រមូលផ្តុំនេះសមាគមបាល់ទាត់ថៃ បានតម្រូវឱ្យមានបែងចែកទីលានហ្វឹកហាត់ អាហារដ្ឋាន និងទីស្នាក់នៅជាដើម ដោយព្យាយាមបញ្ចៀសការប្រើប្រាស់សំភារៈរួម និងការប្រមូលផ្តុំគ្នា ខណៈដែលអ្នកប៉ះពាល់ជាមួយនឹងជំងឹត្រូវបានធ្វើចត្តាឡីស័កដាច់ដោយឡែកដើម្បីតាមដានសុខភាពជាបន្តទៀត៕

 

មតិយោបល់