PSG កំពុងសម្លឹងឃើញ Salah ជាបេក្ខភាពត្រៀមជំនួស Mbappe បើសិនជាចាកចេញ

មាស សុផាណារ៉ុង May 6, 2021


 

បារាំង៖ ក្រុម Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងតែសម្លឹងឃើញកីឡាករ Mohamed Salah របស់ក្លឹប Liverpool ក្នុងគោលដៅអាទិភាពដើម្បីជំនួសវត្តមានរបស់ Kylian Mbappe ដែលភាគរយខ្ពស់នឹងចាកចេញពីក្លឹបយក្សរបស់បារាំងនេះ។

Mbappe ជាសមាជិកក្រុមជម្រើសជាតិបារាំង​ដែលបានឈ្នះពាន World Cup 2018 មិនទាន់បង្ហាញជំហរ ឬការសម្រេចចិត្តបែបណាថានឹងបន្តរួមរស់ឬចាកចេញពីទឹកដឹប៉ារីសនោះទេ។

ដោយឡែកសម្រាប់ Mohamed Salah វិញក៏ស្ថិតក្រោមការតាមប្រមាញ់របស់ក្រុមអធិរាជសេះស Real Madrid ដែរស្របពេលដែលកីឡាករវ័យ​ ២៨ឆ្នាំនេះ ត្រូវបានគេអះអាងថា កំពុងមានបំណងចាកចេញពីទឹកដី Anfield នាចប់រដូវកាលនេះបន្ទាប់ពីបានរួមរស់អស់រយៈពេល ៤ឆ្នាំរួចមកហើយ។

គួររំលឹកថា តាំងពីបានប្តូរពីក្លឹប Roma មកចូលរួមជាមួយ Liverpool នាឆ្នាំ២០១៧ រួចមក ខ្សែប្រយុទ្ធអេហ្សុីប Mohamed Salah បានក្លាយជាម៉ាសុីនរកគ្រាប់បាល់ប្រកបដោយសក្តានុពលសម្រាប់ក្លឹបហង្សក្រហម ដោយក្នុងរដូវកាលនេះរូបគេរកបាន ២០គ្រាប់ក្នុងការបង្ហាញខ្លួនទាំង ៣៣លើក៕

មតិយោបល់