Chelsea ជាក្លឹបដំបូងគេដែលមានក្រុមបុរស និងនារី ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងរដូវកាលតែមួយ

មាស សុផាណារ៉ុង May 6, 2021


 

អង់គ្លេស៖ ក្រោយពីក្រុមបាល់ទាត់បុរសរបស់ Chelsea បានយកឈ្នះក្រុម Real Madrid នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League រួចមក បានធ្វើឱ្យក្លឹបនេះបានក្លាយជាក្លឹបបាល់ទាត់ដំបូងគេដែលមានក្រុមបុរស និងនារី បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងរដូវកាលតែមួយតែម្តង។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់នារី Chelsea បានផ្តួលក្រុម Bayern Munich ក្នុងលទ្ធផលសរុបទាំងពីរជើង ៦-២ កាលពីសប្តាហ៍មុន​ ខណៈដែលអ្នកចាត់ការទូទៅក្លឹបលោក Tuchel បានលើកឡើងថានេះជាសមិទ្ធផលដ៏ធំធេង និងសង្ឃឹមថា​ពួកគេនឹងអាចបន្តយកឈ្នះក្រុមនារី Barcelona នៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀតក្រោមការដឹកនាំរបស់គ្រូបង្វឹកស្រី Emma Hayes ។

ចំពោះ ក្រុមនារី Chelsea នេះ ជាប់វគ្គជម្រុះ​ Champions League ជាលើកដំបូងកាលពីឆ្នាំ២០១៥ និងបានលើកមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន​ ២លើកផងដែរ។ សម្រាប់ការប្រកួតនាថ្ងៃទី១៦ ខែឧសភា ខាងមុខនេះវិញ ពួកគេនឹងត្រូវជួបក្រុមខ្លាំង Barcelona ដែលបានទម្លាក់ជើងឯកច្រើនសម័យកាល PSG កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចមក៕

មតិយោបល់