Zinedine Zidane មានទំនុកចិត្តខ្ពស់ក្នុងការផ្តួល​ Chelsea ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ Champions League

មាស សុផាណារ៉ុង May 5, 2021


 

អង់គ្លេស៖ មុនការប្រកួតឈានចូលមកដល់ គ្រូបង្វឹក Real Madrid លោក Zinedine Zidane បានថ្លែងដោយមានទំនុកចិត្តខ្ពស់ក្នុងការផ្តួលក្រុមម្ចាស់ផ្ទះ Chelsea ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ជាបន្តទៀត។

អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិបារាំងរូបនេះបានថ្លែងថា លោកពិតជាស្ញប់ស្ញែងចំពោះសមត្ថភាពកូនក្រុមរបស់ខ្លួនដែលបានកំណត់គោលដៅរួចជាស្រេចថានឹងជម្នះការលំបាកទាំងឡាយដើម្បីបានឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី ៤ សម្រាប់រយៈពេល ៦ឆ្នាំកន្លងមកនេះ។

“យើងត្រូវតែប្រយុទ្ធជាមួយនឹងអាវុធរបស់យើងតទល់ជាមួយនឹងភាពខ្លាំងក្លារបស់ពួកគេ ក្រុមរបស់យើងពេលនេះគឺមានអារម្មណ៍ល្អ និងត្រៀមខ្លួនរួចជាស្រេច ហើយយើងនឹងធ្វើគ្រប់យ៉ាងដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ យើងដឹងថា នេះជាឆ្នាំដ៏លំបាកប៉ុន្តែយើងត្រូវតែជម្នះវា។” Zinedine Zidane លើកឡើងបែបនេះ។

លោកបានបន្ថែមថា៖ “យើងមានលំបាកជាច្រើន ប៉ុន្តែខ្ញុំសូមបង្ហាញការគោរពចំពោះក្រុមទាំងមូល។​ ក្រុមរបស់យើងមានឥរិយាបថរួមគ្នាមួយគឺរាល់ពេលមានឧបសគ្គយើងតែងតែព្យាយាមដោះស្រាយវាហើយរមែងធ្វើបានយ៉ាងល្អបំផុត។ ហេតុនេះ វាស័ក្តិសមណាស់ដែលយើងបានមកដល់ចំនុចនេះ”​

 

ប្រភព៖ Reuters

មតិយោបល់