ហេតុផលពិតនៅពីក្រោយការសម្រេចលាឈប់ពី Man United របស់លោក Ed Woodward

មាស សុផាណារ៉ុង April 23, 2021


 

អង់គ្លេស៖ បន្ទាប់ពីទទូួលរងនូវការរិះគន់យ៉ាងដំណំពីសំណាក់អ្នកគាំទ្ររបស់ក្លឹប Manchester United រួចមក នៅពីនេះគេបានដឹងហើយថា អ្វីដែលជាមូលហេតុពិតដែលជំរុញឱ្យលោក Ed Woodward សម្រេចចិត្តចាកចេញពីតំណែងដ៏សំខាន់ជាអនុប្រធានប្រតិបត្តិរបស់ក្លឹបបិសាចក្រហម Manchester United នោះ ។

តាមពិតទៅ លោក Ed Woodward មិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ម្ចាស់ក្លឹប Man Utd គឺគ្រួសារត្រកូល Glazer ពាក់ព័ន្ធទៅនឹងការចូលរួមក្នុង Super League ឡើយ ប៉ុន្តែក្នុងមុខតំណែងជាអ្នកសម្រេចចិត្តដ៏សំខាន់នៅ Old Trafford លោកក៏គេចមិនផុតពីការវាយប្រហាររបស់អ្នកគាំទ្រឡើយ សូម្បីតែប្រធាន UEFA លោក Aleksander Ceferin ក៏បានបោះពាក្យថា Woodward គឺជា “ពស់ និងជាមនុស្សកុហក” ថែមទៀត។

ដូចនេះ ដើម្បីប្រឆាំង ឬមិនគាំទ្រទៅនឹងការសម្រេចចិត្តរបស់ម្ចាស់ក្លឹបទើបកាលពីថ្ងៃអង្គារលោក Ed Woodward បានសម្រេចចិត្តលាលែងពីក្លឹបយក្សនេះតែម្តង ប៉ុន្តែការចាកចេញត្រូវរង់ចាំដល់ចុងរដូវកាលនេះសិន៕

មតិយោបល់