Zlatan Ibrahimovic នឹងបន្តរួមរស់ជាមួយ AC Milan សម្រាប់រដូវកាលក្រោយទៀត

មាស សុផាណារ៉ុង April 23, 2021


 

អុីតាលី៖ ក្លឹបបាល់ទាត់ AC Milan បានចេញនូវសេចក្តីប្រកាសជាផ្លូវការថា កីឡាករ Zlatan Ibrahimovic បានសម្រេចចុះកិច្ចសន្យាជាមួយក្លឹបអុីតាលីនេះសម្រាប់រដូវកាលក្រោយបន្តទៀត ពោលគឺរហូតដល់រូបគេមានអាយុ​ ៤០ឆ្នាំតែម្តង។

ក្នុងការប្រកាសផ្លូវការ AC Milan បានបញ្ជាក់ថា៖ “ទីនេះជាក្លឹបដែល Zlatan ចូលរួមលេងបានច្រើនបំផុតនៅអុីតាលី ហើយជាមួយនឹងគ្រាប់បាល់ចំនួន ៨៤ក្នុងការបង្ហាញខ្លួន ១៣០កន្លងមក ខ្សែប្រយុទ្ធស៊ុយអែតរូបនេះនឹងបន្តពាក់អាវពណ៌ខ្មៅក្រហមរបស់យើងទៀតនៅរដូវកាលក្រោយ។”

នៅក្នុងវ័យ ​៣៩ឆ្នាំទៅហើយនោះ Zlatan Ibrahimovic ធ្លាប់បានប្រកាសពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិស៊ុយអែតកាលពីដើមឆ្នាំនេះ ប៉ុន្តែរូបគេហាក់ដូចជាបានបង្ហាញនូវការផ្លាស់ប្តូរចិត្តវិញពិសេសទំនងជាចង់ជួយប្រទេសរបស់ខ្លួនសម្រាប់ការប្រកួត Euro 2020​ តែម្តង៕

មតិយោបល់