គ្រូ Spur មានអាយុតិចជាងកីឡាកររបស់ខ្លួន ចំនួន ៥នាក់នៅក្នុងក្រុមពេលកំពុងប្រកួតយប់មិញ

មាស សុផាណារ៉ុង April 22, 2021


 

អង់គ្លេស៖ លោក Ryan Mason ឈ្នះពេលដឹកនាំ Spur លើកដំបូង ពេលដែលលោកក្លាយជាអ្នកចាត់ការវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ Premier League គ្រាដែលគ្រូបង្វឹកវ័យ ២៩ឆ្នាំរូបនេះមានអាយុតិចជាងកីឡាកររបស់ Spurs ចំនួន ៥នាក់នៅក្នុងក្រុមពេលកំពុងប្រកួត។

Mason បានបង្កើតប្រវត្តិសាស្រ្តកាលពីយប់ថ្ងៃពុធ ដោយបានក្លាយជាអ្នកចាត់ការវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ខណៈពេលដែលលោកឈ្នះជាលើកទី១ ពេលដឹកនាំក្រុម Tottenham។

Mason បានកាន់កាប់ Spurs បណ្ដោះអាសន្នបន្ទាប់ពីការបណ្តេញ លោក Jose Mourinho កាលពីដើមសប្តាហ៍នេះ ឃើញថាក្រុមរបស់លោកបានវិលត្រលប់មករកជ័យជម្នះវិញ លើ Southampton ២-១ កាលពីថ្ងៃពុធ។

នៅក្នុងវ័យ ២៩ឆ្នាំ ៣១២ថ្ងៃ Mason បានបំបែកកំណត់ត្ រាលោក Attilio Lombardo នៅពេលគាត់គ្រប់គ្រង Crystal Palace នៅអាយុ ៣២ឆ្នាំ ៦៧ថ្ងៃ ក្នុងឆ្នាំ ១៩៩៨។

 

ប្រភព៖ goal.com

មតិយោបល់