ចេញហើយ លទ្ធផលនៃការចាប់ឆ្នោតបែងចែកពូល Summer Olympics

មាស សុផាណារ៉ុង April 21, 2021


 

ជប៉ុន៖ ព្រឹត្តិការណ៍អូឡាំពិក ២០២១ (2020 Summer Olympics) នៅជប៉ុន គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០២១ នេះ បន្ទាប់ពីលើកពេលម្ដងកាលពីឆ្នាំ២០២០ ដោយសារបញ្ហារាតត្បាតជំងឺកូវីដ-១៩។

ប្រភេទកីឡាជាច្រើន (៣៣ប្រភេទកីឡា) ត្រូវបានដាក់ឲ្យប្រកួត ក្នុងនោះមានប្រភេទកីឡាជាទីពេញនិយមជាងគេផងដែរ គឺកីឡាបាល់ទាត់ ក៏ត្រូវបានដាក់បញ្ចូល ខណៈគេក៏បានរកឃើញក្រុមទាំង ១៦ផងដែរ មកពីទ្វីបចំនួន ៦ជុំវិញសាកលលោក ខណៈនៅថ្ងៃនេះគេបានបញ្ចប់ការចាប់ឆ្នោតបែងចែកពូលជាផ្លូវការហើយផងដែរ។

ក្រុមទាំង១៦ មាន ៤ មកពីទ្វីបអ៊ឺរ៉ុប (អាល្លឺម៉ង់ អេស៉្បាញ បារាំង និងរ៉ូមានី), ៤ មកពីទ្វីបអាស៊ី (ជប៉ុន ម្ចាស់ផ្ទះ, កូរ៉េខាងត្បូង, អារ៉ាប៊ីតសាវឌីត, អូស្ត្រាលី) , ៣ មកពីទ្វីបអាហ្វ្រិក (កូតឌីវ័រ, អាហ្វ្រិកខាងត្បូ, អេហ្ស៊ីព), ២ មកពីអាមេរិកខាងជើង (ម៊ិកសិកកូ ហង់ដូរ៉ាស), ២ មកពីអាមេរិកខាងត្បូង (អាហ្សង់ទីន ប្រេស៊ីល) និង ១មកពីទ្វីបអូសេអានី‎ គឺនូវេលហ្សឺឡង់។

ជាលទ្ធផលនៃការចាប់ឆ្នោតបានបញ្ចប់ដែលមានដូចខាងក្រោម

សូមបញ្ជាក់ថា ការប្រកួតគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ តាមរូបមន្តជម្រុះក្នុងពូល នីមួយៗរៀងខ្លួន ដើម្បីយកតែ ២ក្រុមឡើងមកវគ្គ ៨ក្រុមចុងក្រោយ និងបន្តប្រកួតជម្រុះចាញ់ធ្លាក់រហូតដល់វគ្គផ្ដាច់ព្រ័ត្រ៕

មតិយោបល់