Ousmane Dembele ជាកីឡាករដែលមកជំនួស Sadio Mane?

មាស សុផាណារ៉ុង April 18, 2021


 

បរទេស៖ យោងតាមប្រភពពីសារព័ត៌មានក្រៅស្រុកបានឱ្យដឹងថា ក្លឹបហង្សក្រហម Liverpool កំពុងតែតាមប្រមាញ់ខ្សែបម្រើប្រយុទ្ធមួយរូបរបស់ក្លឹប Barcelona ដើម្បីយកមកជំនួសវត្តមានរបស់កីឡាករ Sadio Mane សម្រាប់ការប្រកួតនារដូវក្តៅខាងមុខនេះ ខណៈដែលកីឡាករសញ្ជាតិសេនេហ្គាល់រូបនេះហាក់មិនសូវកាក់កបនៅ Liverpool ប៉ុន្តែកំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួនផងដែរ។

យោងតាមប្រភពដដែល ខ្សែបម្រើប្រយុទ្ធរបស់ Barcelona គឺកីឡាករសញ្ជាតិបារាំង Ousmane Dembele ដែលគ្រោងនឹងផុតកុងត្រាជាមួយក្លឹបយក្សរបស់អេស្ប៉ាញក្រោយពីរូបគេបានចូលរួមតាំងពីឆ្នាំ២០១៧ ជាមួយនឹងតម្លៃខ្លួនប្រមាណជា ១៣០លានអឺរ៉ូ ដោយកាលណោះរូបគេត្រូវបានរំពឹងថានឹងចូលមកជំនួសកីឡាករ Neymar ដែលប្តូរទៅក្លឹប PSG ប៉ុន្តែវត្តមានរបស់គេនៅ Camp Nou គឺញុាំញីដោយរបួស និងបញ្ហាពាក់ព័ន្ធលើការគោរពវិន័យជាហេតុនាំឱ្យគេអាចបង្ហាញខ្លួនបានត្រឹម ៥០លើកប៉ុណ្ណោះក្នុង ៣រដូវកាលដំបូងរបស់ខ្លួន។

យ៉ាងណាក៏ដោយ អតីតកីឡាកររបស់ Borussia Dortmund រូបនេះក៏ធ្លាប់បានទទួលសំណើរដើម្បីទីចូលរួមជាមួយក្លឹប Manchester United ដែលកាលពីឆ្នាំមុន​ ប៉ុន្តែរូបគេបានបដិេសធ។ សម្រាប់រដូវកាលកន្លងមក ខ្សែបម្រើប្រយុទ្ធវ័យ ២៣ឆ្នាំនេះបង្ហាញខ្លួនបាន ៣៥លើក និងរកបានគ្រាប់១០គ្រាប់៕

មតិយោបល់