ឥណ្ឌា កំណត់ការចាក់វ៉ាក់សាំងដល់ក្រុមអត្តពលិកអូឡាំពិក ឱ្យរួចរាល់នាដើមខែក្រោយ

មាស សុផាណារ៉ុង June 11, 2021


 

ឥណ្ឌា៖ ប្រធានសមាគមអូឡាំពិកឥណ្ឌា ឬ the Indian Olympic Association លោក Narinder Batra បានបញ្ជាក់ទៅកាន់សារព៏ត៌មាន AFP ថា ក្រុមអត្តពលិកទាំងជិត ២០០នាក់របស់ប្រទេសនេះ ព្រមទាំងក្រុមប្រតិភូដែលត្រូវចូលរួមព្រឹត្តិការណ៍ Tokyo​ Olympics នៅជប៉ុន នឹងត្រូវចាក់វ៉ាក់សាំងឱ្យបានរួចរាល់នាដើមខែកក្កដា ខាងមុខ។

លោកបានថ្លែងថា ទោះបីជាមានការអះអាងពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC (International Olympic Committee) ថាមិនចាំបាច់ក៏ពិតមែន ប៉ុន្តែបានស្នើឱ្យសហព័ន្ធកីឡាជាតិទាំងអស់បញ្ជូនកីឡាករ-កីឡាការិនី របស់ខ្លួនមកចាក់វ៉ាក់សាំងនាសប្តាហ៍ទី១ នៃខែក្រោយ ដើម្បីធានាថាពួកគេនឹងប្រកួតដោយសុវត្ថិភាពទាំងសម្រាប់ខ្លួនឯង និងសម្រាប់អ្នកដទៃទៀត៕

 

ប្រភព៖ AFP

មតិយោបល់