រឿងរ៉ាវដែលបានកើតឡើង ក្នុងគ្រាដែលលីគកំពូលកម្ពុជា ត្រលប់មកវិញ

មាស សុផាណារ៉ុង May 17, 2021


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតសប្ដាហ៍ដទៃទៀត ហើយត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ខណៈសប្ដាហ៍ដែលលីគត្រលប់មកវិញនេះ រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន បានកើតឡើង និងកត់ត្រាទុក។

មុននឹងចាប់ផ្ដើមសូមលើកបង្ហាញពីលទ្ធផលពីការប្រកួតចំនួន ៣គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ ១គូ និងមានលទ្ធផលស្មើ ២គូ ខណៈលទ្ធផលទាំងស្រុងដូចខាងក្រោម៖

ក្រៅតែពីលទ្ធផលទាំងអស់នេះ រឿងរ៉ាវដទៃទៀត ក៏បានបន្សល់ទុកផងដែរ ដែលមានដូចជា៖

  • វិសាខា នៅតែមិនទាន់អាចរកជ័យជម្នះបាននៅក្នុងលីគនៅឡើយ ក្រោយប្រកួត ២ដងស្មើទាំង ២ដង
  • ព្រៃវែង រកបាន ៣ពិន្ទុជាលើកដំបូងចាប់តាំងពីឡើងមកលីគកំពូលកម្ពុជា
  • នគរបាលជាតិ ស្គាល់រស់ជាតិ ១ពិន្ទុលើកដំបូង
  • ទ័ព ប្រកួតបានច្រើនជាងគេ ក្នុងចំណោមក្រុមទាំង ១៣ ដោយគេប្រកួតបាន ៥ប្រកួត
  • សូលទីឡូអង្គរ បន្តរងគ្រោះ ៣ប្រកួតជាប់ៗគ្នា ចាញ់ទាំង​ ៣ប្រកួត​ និងរបូតគ្រាប់បាល់ ១៦គ្រាប់
  • ប្រកួតរវាង អាស៊ីអឺរ៉ុបយូណាយធីត ជាមួយ បឹងកេត ត្រូវបានលើកពេលជាថ្មី ដោយទំនងអាចនឹងមានពាក់ព័ន្ធជាមួយជំងឺកូវីដ-១៩
  • កីឡាករ ស៊ិន សុវណ្ណមករា របស់ក្លិបព្រៃវែង ក្លាយជាកីឡាករក្មេងជាងគេនៅរដូវកាលនេះ ទាត់ចូលនៅលីគកំពូលកម្ពុជា
  • ក្រុមដែលមិនទាន់មានការប្រកួតដូចជា អង្គរថាហ្គឺរ, ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន បន្តគ្រប់គ្រង តំបន់ Top 3 ដដែល

តារាងចំណាត់ថ្នាក់ដូចខាងក្រោម៖

 

រូបភាព៖ មិត្តហ្វូនខេមបូឌានលីគ – Metfone Cambodian League

មតិយោបល់