ទើបប្រកួតជាមួយកម្ពុជា កាលពីជាង ២ឆ្នាំមុន ពេលនេះប៉ាគីស្ថាន ជាប់បម្រាម FIFA ជាថ្មី

មាស សុផាណារ៉ុង April 12, 2021


 

ស្វីស៖ ការិយាល័យរបស់ក្រុមប្រឹក្សាវិន័យនៃសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានព្យួរសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) ជាធរមានភ្លាមៗ ដោយសារការជ្រៀតជ្រែកពីភាគីទីបីដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើលក្ខន្តិកៈរបស់ FIFA ។

ស្ថានភាពនេះកើតឡើងដោយតែក្បាលម៉ាស៊ីរបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន នៅក្រុងឡាហ័រ ដឹកនាំដោយក្រុមមួយក្រុម និងដោយមានសេចក្តីសម្រេចចោទប្រកាន់ដោយបុគ្គលជាក់លាក់ដើម្បីដកគណៈកម្មាធិការ។

FIFA បានចេញលិខិតព្រមានផងដែរ ប៉ុន្តែនៅពេលដែលស្ថានភាពនៅតែមិនផ្លាស់ប្តូរ ក្រុមប្រឹក្សាវិន័យនៃសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានសំរេចព្យួរ PFF។

គួររំឭកថា សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) មានបញ្ហាតាំងពីមុនការប្រកួតជាមួយ កម្ពុជា ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ជុំទី១ ( 2022 FIFA World Cup )​ កាលពីខែមិថុនា ឆ្នាំ២០១៩ ហើយពេលនោះគេបានចាញ់ កម្ពុជា ទាំងពីរជើង ៤ទល់១៕

មតិយោបល់