លីគកំពូលកម្ពុជា សម្រាកសប្ដាហ៍នេះក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

មាស សុផាណារ៉ុង April 12, 2021


 

ភ្នំពេញ៖ ការប្រកួតពានរង្វានលីកកំពូលកម្ពុជា ២០២១ នឹងឈប់សម្រាករយៈពេល ១សប្ដាហ៍ដើម្បីទុកឱកាសឱ្យកីឡាករទាំងអស់សម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។

ដ្បិតឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំនេះស្ថិតក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ក៏គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នៅតែដាក់ឲ្យកីឡាករទាំងអស់ឈប់សម្រាកផងដែរ ដើម្បីប្រារព្ធពិធីចូលឆ្នាំនៅតាមគេហដ្ឋានរៀងៗខ្លួន។

លីគកំពូលកម្ពុជា នឹងត្រលប់មកវិញនៅពាក់កណ្ដាលសប្ដាហ៍ ពោលគឺនៅថ្ងៃអង្គារ៍ ទី២០ ខែមេសា ឆ្នាំ២០២១ ជាការប្រកួតបង្រ្គប់សប្ដាហ៍ទី២ ដែលបានលើកកាលពីពេលកន្លងមកដោយសារការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ពោលគឹមាន ៤គូដូចខាងក្រោម៖

បន្ទាប់មកនៅចុងសប្ដាហ៍ទើបមានការប្រកួតពេញលេញជាថ្មី សម្រាប់សប្ដាហ៍ទី៧ នៅថ្ងៃទី២៤ និង២៥ ខែមេសា ឆ្នាំ២០២១៕

 

រូបភាព៖ លីគកំពូលកម្ពុជា – Metfone Cambodian League

មតិយោបល់