ក្រសួងមហាផ្ទៃលើកពាន Leo Cup 2016​ ក្របខណ្ឌ A ក្រោយឈ្នះសាលាខេត្តកំពង់ចាម

នូ មករា June 20, 2016


ភ្នំពេញ៖  កាលពីម្សិលមិញនេះ ក្រោមសម្លេងហ៊ោកញ្ជ្រៀវរបស់ទស្សនិកជនជាច្រើនស្ទើរបែកសាលវិមានកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមក្រសួងមហាផ្ទៃបានបំបាក់ក្រុមសាលាខេត្តកំពង់ចាម យ៉ាងជោគជ័យដើម្បីក្លាយជាក្រុមជើងឯកនៃការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូប្រចាំឆ្នាំ២០១៦ ក្នុងក្របខណ្ឌ A ដែលជាក្របខណ្ឌកំពូលនៅក្នុងប្រទេសកម្ពុជា ឬ Leo Cup National Volleyball 2016 Division A ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញដែលបានអូសបន្លាយរហូតដល់ទៅ ៥ សិត។ ក្នុងការប្រកួតនេះដែរ ក្រុមសាលាខេត្តកំពង់ចាមបាននាំមុខក្រុមមហាផ្ទៃ ២ សិតមុនក្នុងពិន្ទុ ២៦ទល់២៤ និង ២៥ទល់១៦ តែមកដល់សិតទី២ ក្រសួងមហាផ្ទៃបានប្ដូរឥរិយាបទប្រកួតធ្វើឲ្យក្រុមសាលាខេត្តកំពង់ចាមដែលនៅកៀកនឹងជ័យជំនះទៅហើយនោះត្រូវរបូតចេញពីដៃទៅវិញ។ ឆ្លងកាត់ការប្រកួតនៅ ៣សិតចុងក្រោយជ័យជម្នះក៏បានធ្លាក់ទៅក្នុងដៃក្រុមក្រសួងមហាផ្ទៃក្នុងពិន្ទុ ២៥ទល់១៩ – ២៥ទល់១៩ និង ១៥ទល់១៣ ពោលគឺមហាផ្ទៃបានឈ្នះសាលាខេត្តកំពង់ចាម ៣សិតទល់២សិត។ជាមួយនឹងតំណែងជាក្រុមជើងឯកនេះ ក្រុមក្រសួងមហាផ្ទៃបានទទួលនូវប្រាក់រង្វាន់ចំនួន ៤០លានរៀលរួមទាំងពានរង្វាន់មួយផងដែរ។

13502030_1017296198348547_683911451383036858_n

នៅក្នងព្រឹត្តិការណ៍នេះដែរមានភាពចម្រូងចម្រាសមួយបានកើតឡើង ដោយក្រុមបាល់ទះវិសាខាបានបោះបង់ចោលការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជាមួយក្រុមកងពលធំអន្តរាគមន៍លេខ៣ បន្ទាប់ពីកើតមានកំហឹងក្នុងការប្រកួតកាលពីថ្ងៃទី១៨ ខែមិថុនាជាមួយក្រុមសាលាខេត្តកំពង់ចាមនោះរួចមក។ ជាមួយនឹងកំហឹងបែបនេះនៅថ្ងៃប្រកួតនោះក៏មានការគប់វត្ថុរឹង ដបទឹកសុទ្ធ និិងផ្លែឈើមកលើមន្ត្រីរៀបចំការប្រកួត ព្រមទាំងភាសាជេរប្រមាថលើមន្ត្រីទទួលខុសត្រូវលើការប្រកួតទៀតផង។ ក្រោយមកនៅថ្ងៃទី១៩ ខែមិថុនា ក្រុមវិសាខាមិនបង្ហាញខ្លួននៅពេលប្រកួតឡើយ។ អវត្តមាននេះបានធ្វើឲ្យក្រុមកងពលអន្តរាគមន៍លេខ៣ បានជាប់ចំណាត់ថ្នាក់លេខ៣ ជាស្វ័យប្រវត្តិបន្ទាប់ពីបានប្រកួតមិត្តភាពកំដរទីលានជាមួយក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេររួចមកនោះ៕

13432146_1017295555015278_8301742827612775067_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត