គ្រូហុងកុងមកបង្រៀនអាជ្ញាកណ្ដាល និងចៅក្រមបាល់ទះខ្មែរ

នូ មករា June 15, 2016


ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រមបាល់ទះដែលមានរយៈពេល ៥ ថ្ងៃនោះបានបើកឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកដោយមានសិក្ខាកាមចូលរួមចំនួន ៥០នាក់មកពី ២៣ រាជធានី-ខេត្ត ក៏ដូចជានាយកដ្ឋាន និងវិទ្យាស្ថានជំនាញក្រោមឱវាទអគ្គនាយកដ្ឋានកីឡាផងដែរ។

លោក Thomas Chang ជនជាតិហុងកុងដែលជាគ្រូបង្គោលមកពីសហព័ន្ធកីឡាបាល់ទះអាស៊ី និង ជាសមាជិកគណៈកម្មាធិការអាជ្ញាកណ្ដាលទ្វីបអាស៊ីដែលបានបំពេញការងារជាច្រើននៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះធំៗនៅអាស៊ីដូចជាការប្រកួតលើឆ្នេរខ្សាច់ជាដើម រួមទាំងជាគ្រូឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាលនានានោះ បានបង្ហាញខ្លួនក្នុងនាមជាគ្រូឧទ្ទេសនាមសម្រាប់វគ្គនេះ ដោយលោកបានអះអាងថានៅក្នុងវគ្គនេះលោកនឹងធ្វើការបង្ហាញពីការប្រែប្រួលថ្មីៗនៃច្បាប់ប្រកួតដែលទើបតែត្រូវបានកំណត់ដោយសហព័ន្ធកីឡាបាល់ទះអាស៊ី ព្រមទាំងបង្ហាញអំពីតួនាទីរបស់អាជ្ញាកណ្ដាលមុនពេលប្រកួត ពេលចាប់ផ្ដើមប្រកួត និង ក្រោយការប្រកួត ក៏ដូចជាការដោះស្រាយវិវាទផ្សេងៗនៅក្នុងការប្រកួតផងដែរ។

ដើម្បីឱ្យសិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងពិតប្រាកដនោះ នៅក្នុងវគ្គសិក្សានេះក៏នឹងមានអនុវត្តន៍ជាក់ស្ដែងនៅលើទីលានប្រកួតថែមទៀតផង៕

Hong-Kong [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត