លទ្ធផលនៃការប្រកួតបាល់ទះពាន Leo Cup Division A នៅថ្ងៃដំបូង

នូ មករា June 15, 2016


ភ្នំពេញ៖ ការប្រកួតបាល់ទះ Division A កាលពីថ្ងៃទី១៤ ខែមិថុនាដែលជាថ្ងៃដំបូងមាន ៣ ប្រកួតដែលក្នុងពូលA មាន ២ ប្រកួត និងពូល B មានមួយប្រកួតដែរ។ សម្រាប់ ២ ប្រកួតរបស់ពូល A នោះគឺក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរដែលជាក្រុមចំណាត់ថ្នាក់លេខ១ ឡើងមកពី Division B បានចាញ់ក្រុមបញ្ជាការដ្ឋានអង្គរក្ស ០ទល់៣សិត ក្នុងពិន្ទុ ២១ទល់២៥ – ១២ ទល់២៥ និង ២១ទល់២៥ ។ គួរបញ្ជាក់ថា ក្រុមបញ្ជាការដ្ឋានអង្គរក្សជាក្រុមជើងឯកឆ្នាំចាស់ថែមទាំងក្រសោបបានពានរង្វាន់ទាំងពីរក្របខណ្ឌតែម្តង។ មួយប្រកួតទៀតនោះគឺ ក្រុមកងពលធំអន្តរាគមន៍លេខ៣ បានប្រកួតឈ្នះក្រុមសាលាខេត្តកំពង់ចាម ៣សិតទល់២សិតទាំងលំបាកក្នុងពិន្ទុ ២៥ទល់១៩ – ២៥ទល់១៩ – ២៣ទល់២៥ – ២២ទល់២៥ និង ១៥ទល់៩ ។

ចំពោះមួយប្រកួតរបស់ពូល B វិញនោះក្រុមក្រសួងមហាផ្ទៃ បានឈ្នះក្រុមសាកលវិទ្យាល័យជា ស៊ីមកំចាយមារ ៣សិតទល់០ ក្នុងពិន្ទុ ២៥ទល់១៩ – ២៥ទល់១៣ និង ២៥ទល់១៩។

photo_2016-06-15_05-28-08 [800x600]

សម្រាប់ការប្រកួតថ្ងៃទី១៥ ខែមិថុនានេះក៏នឹងមាន ៣ ប្រកួតដែរដោយក្នុងពូល A មាន ២ ប្រកួតគឺក្រុមកងពលតូច លេខ៣១ការពារកោះឆ្នេរប្រកួតជាមួយក្រុមសាលាខេត្តកំពង់ចាម និង ក្រុមបញ្ជាការដ្ឋានអង្គរក្សជួបក្រុមកងពលធំអន្តរាគមន៍លេខ៣ ។ ចំពោះពូល B ដែលមាន ១ ប្រកួតនោះគឺក្រុមវិសាខា ជួបជាមួយស្នងការនគរបាលខេត្តកំពង់ចាមដែលជាក្រុមចំណាត់ថ្នាក់លេខ២ មកពី Division B។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត