ការប្រកួតបាល់ទះ Leo Cup Division A ចាប់ផ្ដើមថ្ងៃនេះហើយ

នូ មករា June 14, 2016


ភ្នំពេញ៖ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ស្រាបៀរលីអូសម្រាប់ Division A នឹងចាប់ផ្ដើមពីថ្ងៃទី១៤ នេះទៅហើយដោយនឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ ខែមិថុនាខាងមុខ។ ការប្រកួតនេះគឺជាការប្រកួតបាល់ទះកម្រិតខ្ពស់ជាងគេនៅកម្ពុជាដែលមាន ៨ ក្រុមចូលរួមក្នុងនោះ ៦ ក្រុមគឺជាក្រុមខ្លាំងដែលរង់ចាំ ២ ក្រុមទៀតដែលទើបតែឡើងពី Division B ។

5

ការប្រកួតនេះ ត្រូវបានចែកចេញជា ២ ពូល ដែលមួយពូលមាន ៤ ក្រុម ហើយនៅក្នុងពូល A មានក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរដែលជាក្រុមចំណាត់ថ្នាក់លេខ១ មកពី Division B, ក្រុមកងពលធំអន្តរាគមន៍លេខ ៣, ក្រុមសាលាខេត្តកំពង់ចាម និង ក្រុមបញ្ជាការដ្ឋានអង្គរក្ស។ ចំណែកឯពូល B វិញមានក្រុមក្រសួងមហាផ្ទៃ, ក្រុមវិសាខា, ក្រុមស្នងការនគរបាលខេត្តកំពង់ចាមដែលជាក្រុមចំណាត់ថ្នាក់លេខ២ មកពី Division B និងក្រុមសាកលវិទ្យាល័យជា ស៊ីមកំចាយមារ ។

គួបញ្ជាក់ថា សម្រាប់ថ្ងៃទី១៤ ខែមិថុនាដែលជាថ្ងៃប្រកួតដំបូងនេះមាន ៣ ប្រកួតគឺពូលA មាន ២ ប្រកួត និង ពូល B មានមួយប្រកួត២ ដោយ ២ប្រកួតរបស់ពូល A គឺជាជំនួបរវាង ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ប្រកួតជាមួយបញ្ជាការដ្ឋានអង្គរក្សនិង មួយប្រកួតទៀតគឺ ក្រុមកងពលធំអន្តរាគមន៍លេខ ៣ ត្រូវប្រកួតជាមួយក្រុមសាលាខេត្តកំពង់ចាម ។ ចំពោះ មួយប្រកួតរបស់ពូល B វិញនោះគឺ ក្រុមក្រសួងមហាផ្ទៃ ត្រូវប្រកួតជាមួយក្រុមសាកលវិទ្យាល័យជា ស៊ីម កំចាយមារ។

សូមបញ្ជាក់ថា កាលពិរដូវកាលឆ្នាំ២០១៥ កន្លងទៅ ក្រុមបញ្ជាការដ្ឋានអង្គរក្សគឺជាក្រុមដ៏ជោគជ័យមួយដោយក្រសោបបានតំណែងជើងឯកនៅក្នុងការប្រកួតទាំងពីរក្របខណ្ឌតែម្តង៕

6

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត