ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ក្លាយជាជើងឯកបាល់ទះលីអូសម្រាប់​ Division B

នូ មករា June 13, 2016


ភ្នំពេញ៖ នៅទីបំផុត ក្រុមបាល់ទះកងពលតូចលេខ៣១ការពារកោះឆ្នេរ បានក្លាយជាជើងឯកនៃការប្រកួតបាល់ទះដណ្តើមពានរង្វាន់ស្រាបៀរលីអូ សម្រាប់ Division B បន្ទាប់ពីបានប្រកួតផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី១២ ខែមិថុនា ម្សិលមិញនេះ ដោយបានយកឈ្នះក្រុមស្នងការនគរបាលខេត្តកំពង់ចាម ៣ សិតទល់ ០នោះ ។ ក្នុងការប្រកួតចាញ់-ឈ្នះ ដែលចំណាយពេលត្រឹមតែ ៣ សិតនោះក្រុមកងពលតូចលេខ៣១ ការពារកោះឆ្នេរបានយកឈ្នះ ក្រុមស្នងការនគរបាលខេត្តកំពង់ចាមក្នុងពិន្ទុ ២៥ ទល់២១ – ២៦ទល់២៤ និង ២៥ទល់២៣។

1 (2)

សម្រាប់ក្រុមលើកពាននេះ បានទទួលប្រាក់រង្វាន់ចំនួន ៣.០០០ដុល្លារ រីឯក្រុមចំណាត់ថ្នាក់លេខ២ បានរង្វាន់ ២.០០០ដុល្លារ ខណៈក្រុមទាំង ២ នេះបានឡើងលេងបន្តទៅ Division A ដើម្បីប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោបន្តទៀត ដោយក្រុមកងពលតូចលេខ៣១ ការពារកោះឆ្នេរស្ថិតនៅពូល A ជាមួយក្រុមកងពលធំអន្តរាគមន៍លេខ៣ ក្រុមសាលាខេត្តកំពង់ចាម និង ក្រុមបញ្ជាការដ្ឋានអង្គរក្ស។

ចំពោះក្រុមស្នងការនគរបាលខេត្តកំពង់ចាមស្ថិតនៅពូល B ជាមួយក្រុមក្រសួងមហាផ្ទៃ  ក្រុមវិសាខា និង ក្រុមសាកលវិទ្យាល័យជា ស៊ីមកំចាយមារ ។

ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ វិញនោះក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាមបានយកឈ្នះក្រុមកងពលតូចអន្តរាគមន៍លេខ ៧ ក្នុងលទ្ធផល ៣ សិតទល់ ១ ដោយពិន្ទុ ១៤ទល់២៥ – ២៥ទល់២១ – ២៥ទល់១៩ និង ២៥ទល់១៨ ៕

13406921_1013042852107215_2890918613024468943_n [800x600]

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត