បាល់ទះ Leo៖ ពូល A រកឃើញក្រុមដែលត្រូវឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

នូ មករា June 10, 2016


ភ្នំពេញ៖ ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀលីអូ Division B សម្រាប់ពូល A បានរកឃើញក្រុមដែលត្រូវឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។ សម្រាប់ពូល A កាលពីថ្ងៃទី៩ ខែមិថុនាម្សិលមិញ មានតែមួយប្រកួតប៉ុណ្ណោះគឺក្រុមវិទ្យាស្ថានជាតិអប់រំកាយនិង កីឡា ប្រកួតចាញ់ក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាម ១ ទល់ ៣ សិត ក្នុងពិន្ទុ ២៥ទល់២០ – ២៣ទល់២៥ – ១៩ទល់២៥  លទ្ធផលនេះបានធ្វើឲ្យក្រុមវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាខ្ទាតចេញពីការប្រកួត រីឯក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាមដែលទទួលបានលេខ១ ក្នុងពូលនឹងបានឡើងទៅលេងបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមកងពលតូចលេខ ៣១ការពារកេះឆ្នេរ ដែលស្ថិតនៅលេខ២ ក្នុងពូល ។

ចំពោះពូល B មាន ២ ប្រកួតគឺក្រុមយុវជនភ្នំពេញថ្មីប្រកួតចាញ់ក្រុមស្នងការនគរបាលខេត្តកំពង់ចាម ១ ទល់ ៣ សិតក្នុងពិន្ទុ២៥ទល់២២ – ១៤ទល់២៥ – ១១ទល់២៥ និង ១៩ទល់២៥ ។ ក្រុមយុវជនភ្នំពេញថ្មី៣ ប្រកួតនេះបានឈ្នះ ១ប្រកួតចាញ់២ប្រកួត ដូច្នេះក្រុមនេះនៅសល់មួយប្រកួតទៀតតែនោះជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះព្រោះទោះឈ្នះ ឬចាញ់ក៏នៅតែហាលអាវដែរ ។ ចំពោះក្រុមនគរបាលខេត្តកំពង់ចាមវិញរក្សាកំណត់ត្រាឈ្នះបានយ៉ាងល្អគឺ ៣ ប្រកួតឈ្នះទាំង ៣ ប្រកួត ហើយក្រុមនេះនៅសល់មួយប្រកួតទៀតតែទោះឈ្នះ ឬ ចាញ់ក៏នៅតែបានឡើងលេងបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។ មួយគូទៀតគឺ ក្រុមមន្ទីរអប់រំយុវជន និង កីឡាខេត្តប៉ៃលិន បានឈ្នះក្រុម Aqua Familly Resort ៣ សិតទល់ ០ ក្នុងពិន្ទុ២៥ ទល់២០ – ២៥ទល់៨ និង ២៥ទល់១៨  ហើយក្រុមទាំង២ នេះនៅសល់មួយប្រកួតដូចគ្នា ប៉ុន្តែត្រូវខ្ទាតចេញពីការប្រកួតដូចគ្នា។

_MG_0165

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត