លទ្ធផលនៃការប្រកួត Leo-Cup សម្រាប់ Division B

នូ មករា June 7, 2016


ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ Division B សម្រាប់ថ្ងៃទី៦ មិថុនានេះមាន ៤ ប្រកួតគឺពូលA មាន ២ ជាពិសេសការប្រកួតនៅថ្ងៃនេះ គឺជាថ្ងៃកាត់សេចក្តីដើម្បីគេដឹងថាក្រុមណាខ្លះដែលនឹងត្រូវបាត់បង់ឱកាសឡើងទៅលេងបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក្រុមណាខ្លះដែលនឹងត្រូវខ្ទាតចេញពីការប្រកួតតែម្តងនោះ។

សម្រាប់ពូល A ក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាមបានប្រកួតឈ្នះក្រុមយុវជនខេត្តបាត់ដំបង៣ សិតទល់១សិតក្នុងពិន្ទុ២៥ទល់១៤ – ២៥ទល់១៦ – ១៧ទល់២៥ និង ២៥ទល់២៣ អ្វីដែលគួរឱ្យកាត់សម្គាល់នោះគឺក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាមទើបតែលេងបានមួយប្រកួតនេះទេហើយទទួលបានជ័យជំនះតែម្តង។ ចំពោះក្រុមយុវជនខេត្តបាត់ដំបងលេងបាន ២ ប្រកួតប៉ុន្តែចាញ់ទាំង ២ ប្រកួត។ ជាមួយគ្នានេះដែរ នៅក្នុងពូល A នេះមានមួយប្រកួតទៀតគឺក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ បានឈ្នះក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៣ សិតទល់ ១សិត ក្នុងពិន្ទុ២៥ទល់២១ – ២៣ទល់២៥ – ៣២ទល់៣០ និង ២៥ទល់២១ ។ សូមបញ្ជាក់ថា ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរបានឆ្លងកាត់ ២ ហើយប្រកួតឈ្នះទាំង ២ រីឯវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាចាញ់មួយ និងឈ្នះមួយប្រកួត។ មួយវិញទៀត ចំពោះ ២ ប្រកួតរបស់ពូល B វិញនោះក្រុម Aqua Familly Resort ប្រកួតចាញ់ក្រុមយុវជនភ្នំពេញថ្មី ២សិតទល់៣សិតក្នុងពិន្ទុ១៦ទល់២៥ – ២៥ទល់១៩ – ១៤ទល់២៥ – ២៥ទល់២៣ និង ១១ ទល់១៥ ។ ក្រុមទាំង ២ នេះទើបតែលេងបានមួយប្រកួតនេះដូចគ្នា។ មួយប្រកួតទៀតរបស់ពូល B គឺក្រុមកងពលតូចអន្តរាគមន៍លេខ៧ ប្រកួតឈ្នះក្រុមមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន ៣ សិតទល់០ ក្នុងពិន្ទុ២៥ទល់១២ – ២៥ទល់១៧ និង ២៥ទល់២១ ក្រុមទាំង ២ នេះក៏ទើបតែលេងបានមួយប្រកួតដូចគ្នាដែរ ៕

photo_2016-06-06_12-32-48 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត