លទ្ធផលខ្លះៗនៃការប្រកួតបាល់ទះស្រាបៀរលីអូសម្រាប់ Division B

នូ មករា June 6, 2016


បន្ទាប់ពីបានឆ្លងកាត់ការប្រកួតជាបន្តបន្ទាប់នៅថ្ងៃដំបូងនៃព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ស្រាបៀរលីអូ Division B កាលពីថ្ងៃទី៥ ខែមិថុនាម្សិលមិញដែលជាថ្ងៃដំបូងនោះយើងឃើញថាទាំង ២ ប្រកួតនោះគឺជាការប្រកួតសម្រាប់ពូល A ដែលការប្រកួតទី១ ក្រុមកងពលតូចលេខ ៣១ការពារកោះឆ្នេរ បានឈ្នះ ក្រុមយុវជនស្ម័គ្រចិត្តសសរស្ដម្ភ ៣ សិតទល់ ១សិតក្នុងពិន្ទុ ២៥ទល់១៦- ២៥ទល់២៧ និង ២៥ទល់២១។

ដោយឡែក មួយប្រកួតទៀតក្រុមវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាបានប្រកួតឈ្នះក្រុមយុវជនខេត្តបាត់ដំបង៣ សិតទល់ ១ សិតដែរក្នុងពិន្ទុ២៥ ទល់២០ – ២០ទល់២៥ – ២៥ទល់១៧ និង ២៥ទល់២៣ ។

សម្រាប់ថ្ងៃទី៦ ខែមិថុនានេះមានចំនួន ៤ ប្រកួតដែលពូល A មាន ២ ប្រកួត និង ពូលB មាន ២ ប្រកួត។ ដោយ ២ប្រកួតសម្រាប់ពូល A នោះក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាមត្រូវប្រកួតជាមួយយុវជនខេត្តបាត់ដំបង ខណៈដែលក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរប្រកួតជាមួយក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ចំពោះ ២ប្រកួតសម្រាប់ពូល B នោះក្រុម Aqua Famally ប្រកួតជាមួយយុវជនភ្នំពេញ និង ក្រុមកងពលតូចអន្តរាគមន៍លេខ ៧ ប្រកួតជាមួយមន្ទីរអប់រំយុវជន និង កីឡាខេត្តប៉ៃលិន ។

4

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត