លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការបច្ចេកទេសក្នុងការប្រកួត Leo Cup National Volleyball 2016 វគ្គផ្តាច់ព្រ័ត្រ

លី រិទ្ធី June 1, 2016


នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការបច្ចេកទេស ដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ Leo Cup National Volleyball 2016 វគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ។ កិច្ចប្រជុំនេះក្នុងគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេស និងណែនាំបន្ថែមនូវចំណុចខ្វះខាតដល់គណៈកម្មការបច្ចេកទេសដើម្បីឱ្យការប្រកួតនាពេលខាងមុខនេះប្រព្រឹត្តទៅបានយ៉ាងរលូន ។ ការប្រកួតនេះបែងចែកជា ២គឺ Division A និង Division B ៖
១. Divison A មាន ៦ក្រុមចូលរួមប្រកួតគឹ ក្រុមកងពលធំអន្តរាគមន៍លេខ៣ សាលាខេត្តកំពង់ចាម បញ្ជាការដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ វិសាខា និងក្រុមស្នងការនគរបាលខេត្តបាត់ដំបង ។
២. Divison B មាន ១០ក្រុមចូលរួមប្រកួតគឺ ក្រុមយុវជនភ្នំពេញថ្មី វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កងពលតូចខេល៣១ Aqua Family Resort ខ្មែរសាមគ្គីកីឡា ស្នងការនគរបាល់ខេត្តកំពង់ចាម យុវជនបាត់ដំបង ខេត្តប៉ៃលិន កងពលតូចអន្តរាគមន៍លេខ៧ និងក្រុមយុវជនស្ម័គ្រចិត្តសសរស្តម្ភ ។

13301491_1006203336124500_4553781472784613260_o

13308625_1006203202791180_672402158590916241_o

13308737_1006203212791179_923422512544072037_o

13340139_1006203216124512_2141721383748012395_o

ប្រភព៖ Volleyball Federation of Cambodia

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត