លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំការប្រកួតកីឡាបាល់ទះពានរង្វាន់ Leo Cup National Volleyball 2016 វគ្គផ្តាច់ព្រ័ត្រ

លី រិទ្ធី May 24, 2016


នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំការប្រកួតកីឡាបាល់ទះពានរង្វាន់ Leo Cup National Volleyball 2016 វគ្គផ្តាច់ព្រ័ត្រ ។ លោក បឹង គឹមតោ ក៏បានមានមតិសំណេះសំណាលទៅកាន់អង្គពិធីដែលថា “គឺជាឆ្នាំទី៥ហើយដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាបានសហការជាមួយក្រុមហ៊ុនស្រាបៀរលីអូ រៀបចំព្រឹត្តការនេះ។ រយៈកន្លងមកនេះយើងឃើញថាមានប្រជាជនបានចូលរួមគាំទ្រជាច្រើន នេះហើយសរបញ្ជាក់ឱ្យឃើញថាគឺយើងបានអូសទាញឱ្យយុវជនចូលរួមក្នុងសកម្មភាពកីឡា ជាពិសេសកីឡាបាល់ទះ ដើម្បីឱ្យយុវជនជៀសផុតពីគ្រឿងញៀន ។ តាងនាមឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូមឱ្យគ្រូបង្វឹក និងកីឡាករទាំងអស់ ៖
១. គោរពច្បាប់នៃការប្រកួត
២. សូមស្តាប់គណៈកម្មាការបច្ចេកទេស
៣. កុំចង់ឈ្នះដោយប្រព្រឹត្តខុសទៅនឹងបទបញ្ជានៃការប្រកួត និងគោលការណ៍បច្ចេកទេសដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាបានចែង ។

13235197_1001519016592932_1896115243475294035_o

13246209_1001518259926341_1496415648050023751_o

13265931_1001518363259664_7953444577344883530_n

13301344_1001518623259638_5456483518441227555_o

ប្រភព៖ Volleyball Federation of Cambodia

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត