ការប្រកួតបាល់ទះពានរង្វាន់មិត្តភាព អបអរសាទរទិវាជ័យជម្នះ ៧មករា

មាស សុផាណារ៉ុង January 6, 2021


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំការប្រកួតបាល់ទះមិត្តភាពដើម្បីអបអរសាទរដល់ «ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា» ដែលប្រជុំដោយក្រុមខ្លាំងៗលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា។

ការប្រកួតបាល់ទះមិត្តភាពដើម្បីអបអរសាទរ «ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា» នេះរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា សហការជាមួយក្លឹបបាល់ទះវិសាខា ដែលនឹងមានការចូលរួមប្រកួតដោយក្រុមខ្លាំងៗដូចជា កងពលធំអន្តរាគមន៍លេខ៣ បញ្ជាការដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាល់រាជធានីភ្នំពេញ និងក្រុមបាល់ទះវិសាខា។

តាមការគ្រោងទុក ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅទីលានបាល់ទះវិសាខា (ហ្គ្រនភ្នំពេញ)។

ក្រៅពីការប្រកួតដើម្បីអបអរសាទរដល់ទិវាជ័យជម្នះ ៧មករា ក៏ជាសកម្មភាពមួយដើម្បីឲ្យកីឡាករបាល់ទះកម្ពុជាបានឱកាសបង្ហាញសមត្ថភាព និងកម្តៅសាច់ដុំដើម្បីបង្កើនកម្រិតសមត្ថភាពឲ្យកាន់តែប្រសើរឡើងសម្រាប់ត្រៀមការប្រកួតសំខាន់ៗនាពេលខាងមុខទៀត៕

មតិយោបល់