ក្លឹបបាល់ទះវិសាខា ប្រកាសជ្រើសរើសកីឡាករជាមួយនឹងលក្ខខណ្ឌ ២សំខាន់ៗ
នូ មករា January 22, 2019
ភ្នំពេញ៖ ក្លឹបបាល់ទះវិសាខា ទើបតែបានប្រកាសនាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ អំពីព័ត៌មាននៃការជ្រើសរើសកីឡាករថ្មីដើម្បីត្រៀមចូលរួមក្នុងការហ្វឹកហាត់ជាកីឡាករអាជីព ក៏ដូចជាសម្រាប់ត្រៀមចូលរួមការប្រកួតប្រជែងនានាផងដែរ ខណៈដែល វិសាខា គឺជាក្លឹបបាល់ទះដ៏លេចធ្លោរ និងឈានមុខមួយនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ លក្ខខណ្ឌក្នុងការជ្រើសរើសគឺបើកទូលាយចំពោះយុវជនដែលស្រលាញ់វិស័យកីឡាបាល់ទះហើយត្រូវមានមានអាយុក្រោម ១៣ឆ្នាំ និងមានកម្ពស់ចាប់ពី ១.៧៥ ម៉ែត្រឡើងទៅ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 098348848 ៕
អត្ថបទ៖ មករា