ក្រុមបាល់ទះវិសាខាកម្ពុជា ចាញ់ក្រុមបាល់ទះវិសាខាថៃក្នុងការប្រកួតមិត្តភាពម្សិលមិញ

នូ មករា October 12, 2018


ភ្នំពេញ៖ ក្រុមកីឡាបាល់ទះវិសាខានៃព្រះរាជាណាចក្រកម្ពុជាបានចាញ់ក្រុមកីឡាបាល់ទះវិសាខានៃព្រះរាជាណាចក្រថៃក្នុងលទ្ធផល២សិតទល់៣សិតនៃការប្រកួតមិត្តភាពអន្តរជាតិមួយនៅទីលានកីឡាបាល់ទះវិសាខាក្នុងបូរីហ្គ្រេនភ្នំពេញ ។
 
ការប្រកួតជាមិត្តភាពនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែតុលាម្សិលមិញនេះដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមជាមួយលោក ស សុខា រដ្ឋលេខាធិការក្រសដួងអប់រំយុវជននិងកីឡាន ដែលជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាផងនោះ ។
លោក គង់ កៃដូ អ្នកគ្រប់គ្រងក្លិបកីឡាបាល់ទះវិសាខានៃព្រះរាជាណាចក្រថៃបាននិយាយថាការប្រកួតមិត្តភាពអន្តរជាតិលើនេះដើម្បីធ្វើផ្លាល់ប្តូរបទពិសោធន៍និងបច្ចេកទេសក្នុងការឈានទៅរកភាពជោគជ័យឲ្យកាន់តែខ្លាំងជាងមុននាថ្ងៃអនាគតនិងរឹតបន្តឹងចំណងសាមគ្គីភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២តាមរយៈវិស័យកីឡាជាពិសេសជំរុញនិងលើកទឹកចិត្តកីឡាករទាំងអស់ឲ្យកាន់តែមានជឿជាក់លើកសមត្ថភាពខ្លួនឯង ៕
អត្ថបទៈ វ៉ាន្នី

មតិយោបល់