ចិន បញ្ជូនគ្រូបាល់ទះមកជួយក្រុមជម្រើសជាតិកម្ពុជារយៈពេល៥ឆ្នាំ

នូ មករា August 2, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជាប្រកាសថានឹងចំណាយពេល២ថ្ងៃដើម្បីធ្វើការប្រកួតជ្រើសរើសរកកីឡាករដែលល្អមានសមត្ថភាពសម្រាប់បញ្ចូលក្នុងក្រុមជម្រើសជាតិ ។ លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធបាល់ទះបានឲ្យដឹងថាការប្រកួតនឹងធ្វើនៅថ្ងៃទី៤ និងទី៥ ខែសីហា នៅបូរីហ្គ្រេនភ្នំពេញ ។ ការប្រកួតរកកីឡាករល្អដែលធ្វើយ៉ាងតក់ក្រហល់នេះបន្ទាប់ពីគ្រូបង្វឹកជនជាតិចិនមួយរូបបានមកដល់កម្ពុជាកាលពីថ្ងៃទី១ ខែសីហាហើយគ្រូបង្វឹករូបនោះនឹងចំណាយពេល៥ឆ្នាំដើម្បីបង្ហាត់ដល់ក្រុមជម្រើសជាតិកម្ពុជា ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រងកីឡាបាល់ទះនៃមន្ទីរកីឡាខត្តហ្វូជានរបស់ប្រទេសចិនបានយល់ព្រមបញ្ជូនគ្រូបង្វឹកបាល់ទះដើម្បីជួយធ្វើបង្វឹកដល់ក្រុមកីឡាបាល់ទះកម្ពុជាក្នុងរយៈពេល៥ឆ្នាំចាប់តាំងពីឆ្នាំ២០១៨តទៅហើយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ លោក Ji Jun ដែលជាគ្រូបង្វឹកបាល់ទះបានមកដល់កម្ពុជាហើយ ។ លោកគ្រូ Ji Jun នឹងធ្វើការហ្វឹកហាត់ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជារយៈពេល៥ឆ្នាំចាប់ឆ្នាំ២០១៨នេះតទៅដើម្បីការប្រកួតលក្ខណៈអន្តរជាតិដូចជាការប្រកួតកីឡា SEA GAMES 2019 នៅប្រទេសហ្វីលីពីន និងព្រឹត្តិការណ៍ផ្សេងៗទៀត ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់