កីឡាជាតិ៖ ក្រុមបាល់ទះខេត្តព្រៃវែងដណ្តើមមេដាយមាសក្រោយផ្តួលក្រុមមហាផ្ទៃ

នូ មករា June 4, 2018


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នេះ លោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងអនុប្រធានទី១នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមជាមួយ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ជ័យលាភី និងមេដាយជូនកីឡាករបាល់ទះដែលជាជ័យលាភីនៃព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨ នៅវិមានកីឡានៃពហុកីឡដ្ឋានអូឡាំពិក។
 
ជាលទ្ធផល ក្រុមកីឡាបាល់ទះខេត្តព្រៃវែងដណ្តើមបានមេដាយមាសនៃការប្រកួតកីឡាជាតិលើកទី២បន្ទាប់ពីយកឈ្នះលើក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃក្នុងលទ្ធផល៣សិតទល់១សិត ដូច្នេះក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃទទួលបានមេដាយប្រាក់ និងក្រុមកីឡាបាល់ទះខេត្តឧត្តរមានជ័យបានត្រឹមមេដាយសំរិទ្ធ ។
ចំណែកបាល់ទះឆ្នេរខ្សាច់វិញក្រុមកីឡាបាល់ទះឆ្នេរខ្សាច់ខេត្តសៀមរាបដណ្តើមមេដាយមាសនៃការប្រកួតកីឡាជាតិលើកទី២ក្រុមកីឡាបាល់ទះឆ្នេរខ្សាច់ក្រសួងការពារជាតិទទួលបានមេដាយប្រាក់ និងក្រុមកីឡាបាល់ទះខេត្តព្រះវិហារបានត្រឹមមេដាយសំរិទ្ធ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់