ម្ចាស់ក្លឹបបាល់ទះវិសាខា សម្រេចទិញក្លឹបបាល់ទះថៃ NK Fitness និងប្តូរជា «ក្លិបវិសាខាថៃ» វិញ

នូ មករា January 10, 2018


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា នាពេលនេះម្ចាស់ក្លឹបបាល់ទះវិសាខា របស់កម្ពុជាបានសម្រេចទិញយកក្លឹបបាល់ទះ NK Fitness Samutsakhon របស់ថៃហើយដោយនឹងប្តូរឈ្មោះថ្មីទៅជា «ក្លឹបបាល់ទះវិសាខាថៃ» វិញ។ សូមបញ្ជាក់ថា ក្លឹប NK Fitness Samutsakhon ត្រូវបានបង្កើតឡើងនាឆ្នាំ២០១៦ នឹងជាក្លឹបបាល់ទះដ៏ជោគជ័យមួយនៅក្នុងប្រទេសថៃ។   គួររំលឹកដែរថា នេះជាជំហានថ្មីមួយសម្រាប់វិស័យកីឡាបាល់ទះកម្ពុជាដែលបានប្រលូកចូលទៅគ្រប់គ្រងក្លឹបរបស់ប្រទេសជិតខាងនេះ ខណៈដែលវិសាខាគឺជាក្លឹបបាល់ទះដ៏លេចធ្លោមួយនៅក្នុងប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះគឺ សម្រាប់វិស័យបាល់ទាត់វិញ នាដើមឆ្នាំ២០១៨នេះ ក្លឹបបាល់ទាត់វិសាខាក៏កំពុងតែល្បីល្បាញខាងចាយលុយធំដើម្បីទិញកីឡាករបន្ថែមត្រៀមអុកឡុកលីគបាល់ទាត់កម្ពុជានារដូវកាលនេះ ស្របពេលដែលកីឡដ្ឋានផ្ទាល់ខ្លួនកំពុងតែសាងសង់យ៉ាងសស្រាក់សស្រាំបន្ទាប់ពីក្រុមវ័យក្មេងមួយនេះទើបតែគ្រងតំណែងជើងឯកលីគទី២រួចមក ៕

អត្ថបទ៖ មករា

មតិយោបល់