លទ្ធផលបាល់ទះពានរង្វាន់ Hun Sen Cup ម្សិលមិញ

បារាំង July 15, 2015


ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់កំពូលប្រចាំឆ្នាំដើម្បីដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាប់ផ្តើមប្រកួតពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥នេះហើយ។ ការប្រកួតនេះមាន ៨ក្រុមចូលរួមដោយត្រូវបានចែកជា ២ ពូល ក្នុងនោះ ពូល A មានក្រុមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, កងពលធំអន្តរាគមន៍លេខ ៣, បញ្ជាការដ្ឋានអង្គរក្ស A និង ក្រុមកងពលតូចអន្តរាគមន៍លេខ៧។ ចំណែកពូល B មានក្រុមក្រសួងមហាផ្ទៃ, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង, សាលាខេត្តកំពង់ចាម និង ក្រុមកងពលតូចលេខ ៣១។ ក្នុងពូលនីមួយៗត្រូវប្រកួតគ្នាដើម្បីជម្រុះចោល ២ ក្រុម និងទុក ២ ក្រុមដើម្បីឡើងទៅលេងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដោយឡែកកាលពីម្សិលមិញនៃការបើកការប្រកួត ក្រុម​បញ្ចា​ការដ្ឋាន​អង្គរក្ស A ​បាន​យកឈ្នះ​ជើង​ឯក​ឆ្នាំ​ចាស់​ស្នងការ​នគរបាល​ខេត្ត​បាត់​ដំបង​ ក្នុងលទ្ធផល ៣សិតទល់នឹង១ រីឯ​​ក្រុម​កងពល​តូច​លេខ៣១ ការពារ​កោះ​ឆ្នេរ ប្រកួតចាញ់ក្រុម​ក្រសួង​មហា​ផ្ទៃ​​​ ក្នុងលទ្ធផល​​៣សិតទល់នឹង០ និងគូចុងក្រោយ សាលា​ខេត្ត​កំពង់​ចាម ឈ្នះ ៣សិតទល់នឹង១សិត ទៅលើ សហភាព​សហព័ន្ធ​យុវជន​ខេត្ត​ព្រៃវែង​។ គួរបញ្ជាក់ផងដែរថា ក្រុមដែលឈ្នះពានរង្វាន់កំពូលនេះនឹងទទួលបានមេដាយមាស និង ប្រាក់រង្វាន់៤០លានរៀល ហើយជើងឯករងបានមេដាយប្រាក់ និង រង្វាន់អម១២លានរៀល ខណៈលេខ ៣ ទទួលបានមេដាយសំរឹទ្ធ និង រង្វាន់អម៨លានរៀល ហើយក្រុមលេខ ៤មានរង្វាន់លើកទឹកចិត្ត៤លានរៀលផងដែរ៕

EbHxG3-j8YrJnwbUsYaLYFX8T0wIukwKTB9fjA9gkYI(រូបភាពដណ្តើមពានរង្វាន់លីអូ ឆ្នាំ២០១៥)

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត