ក្រុមបញ្ជាការដ្ឋានអង្គរក្ស A គ្រងតំណែងជើងឯកពានរង្វាន់បាល់ទះស្រាបៀរលីអូឆ្នាំ២០១៥

បារាំង July 13, 2015


ក្រុមបញ្ជាការដ្ឋានអង្គរក្ស A បានក្លាយជាក្រុមជើងឯក ក្នុងការប្រកួតពានរង្វាន់បាល់ទះស្រាបៀរលីអូឆ្នាំ២០១៥  ដែលទើបតែបានបញ្ចប់កាលពីល្ងាចថ្ងៃអាទិត្យ ទី១២ម្សិលមិញនេះ។ ក្នុងការប្រកួតក្របខណ្ឌស្រាបៀរលីអូ (Division B) នេះមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់ប្រិយមិត្តអ្នកគាំទ្រវិស័យកីឡាបាល់ទះអមដោយសំឡេងហ៊ោកញ្ជៀវយ៉ាងកងរំពងពាសពេញសាលវិមានកីឡានៃពហុកីឡដ្ឋានអូឡាំពិក។ ការប្រកួតត្រូវបានធ្វើឡើងប្រកបដោយភាពស្វិតស្វាញជាមួយនឹងលទ្ធផលនៃគ្រប់បាល់ប្រកៀកប្រកិតគ្នាគួរឲ្យជក់ចិត្ក។

ជាពិសេសគឺចំពោះគូដណ្តើមជ័យលាភីតែម្តង ដោយក្នុងជំនួបរវាងក្រុមបញ្ជាការដ្ឋានអង្គរក្ស A និងក្រុមកងពលតូចអន្តរាគមន៍លេខ៧ នេះពិតជាគូល្អ និងបានធ្វើឲ្យអ្នកទស្សនាមានភាពពុះកញ្ជ្រោលទៅតាមពិន្ទុដែលបានដេញគ្នាប្រកិតៗយ៉ាងជក់ចិត្ត។ ក្នុងពិធីនោះដែរ ឯកត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា នេះគឺជាកម្មវិធីមួយដ៏ល្អក្នុងការរួមចំណែកជំរុញការឈានទៅមុខផ្នែកកីឡាបាល់ទះដែលជាប្រភេទកីឡាមួយដែលមានប្រជាប្រិយយ៉ាងខ្លាំងក្នុងស្រទាប់ប្រជាជនខ្មែរ ហើយវាក៏ជារួមចំណែកក្នុងការកសាងសម្ថភាពកីឡាករកម្ពុជាដើម្បីត្រៀមខ្លួនក្នុងពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមក្នុងឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

Cj5WDySCMY1kkxfeDYui6Yq0Sqca-FG6h9nY7LaAJJU

EbHxG3-j8YrJnwbUsYaLYFX8T0wIukwKTB9fjA9gkYI

D2dqpYcfdCeMx6GwD3ThvPXBZ697_81-bLodD5jMvlc

សូមបញ្ជាក់ថា ក្រុមពីក្រុមទាំងពីរនេះ ក្រុមបញ្ជាការដ្ឋានអង្គរក្ស B ទទួលបានចំណាត់ថ្នាក់លេខ៣ ខណៈដែលលេខ៤ បានទៅលើក្រុមសាលាស្រុកបាធាយនោះ។ ជាមួយគ្នានេះការប្រកួតក្របខណ្ឌកំពូលដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដាខាងមុខនេះផងដែរ។

ccmDIEkhwaa08WZ3SEOkQxHLMOgQwIyzp9SrMgA5teU,IPxljRhDP-IkM6SDYDOfUfKHy02VMN-zVyV_OBLp-bk

Dm2TmlqDav12ry-ILDQcZ981tsFbc3lktX6-sHxGh5U

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត