កម្មវិធីការប្រកួត LEO Cup National Volleyball 2015
នូ មករា July 8, 2015
ការប្រកួតបាល់ទះក្នុងពានរង្វាន់ LEO Cup National Volleyball 2015 និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការប្រកួតរបស់ខ្លួនកាលពីម្សិលមិញ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំពោះលទ្ធផលនៃការប្រកួត នៅថ្ងៃទី១ នៃការប្រកួតក្នុងវគ្គសន្សំពិន្ទុមាន៖ ក្រុមការងារយុវជនខេត្តកំពត ត្រូវបានក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង លត់ក្នុងលទ្ធផល ៣សិតទល់នឹង០។ ឯក្រុមសាលាស្រុកបាធាយ យកឈ្នះក្នុងលទ្ធផល ៣សិតទល់នឹង០ទៅលើក្រុមវិទ្យាល័យ ស្មាច់ដែង។ ចំណែកកងពលតូចអន្តរាគមន៍លេខ ៧ បំបាក់ក្រុមយុវជនបុរី ១០០ ខ្នង ដោយលទ្ធផល ៣សិតទល់នឹង០ ហើយគូរចុងក្រោយនោះគឺជើងខ្លាំងក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម យកឈ្នះក្រុមសកលវិទ្យាល័យអង្គរ ដោយលទ្ធផល ៣សិតទល់នឹង០។
(រូបពេលប្រកួតជម្រុះជើងឯកប្រចាំមណ្ឌលភ្នំពេញ)
នេះកម្មវិធីប្រកួតសម្រាប់ថ្ងៃនេះ!
គូទី១៖ បញ្ជាការដ្ឋានអង្គរក្ស A ប៉ះ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ម៉ោង១៤ៈ០០នាទីរសៀល
គូទី២៖ វិទ្យាល័យ ស្មាច់ដែង ប៉ះ ក្រុមការងារយុវជនខេត្តកំពត ម៉ោង១៥:០០នាទីរសៀល
គូទី៣៖ បញ្ជាការដ្ឋានអង្គរក្ស B ប៉ះ សាកលវិទ្យាល័យអង្គរ ម៉ោង១៦:០០នាទីរសៀល
គូទី៤៖ យុវជនបុរី ១០០ ខ្នង B ប៉ះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ម៉ោង១៧:០០នាទីរសៀល
អត្ថបទ៖ បារាំង