HP Spectre 13.3 កុំព្យូទ័រដែលស្តើងជាងគេនៅក្នុងពិភពលោក

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិគ Hewlett Packard Enterprise ឬ HP Inc បានបព្ចេាញនូវកុំព្យូទ័រយួរដៃស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះថា HP Spectre ដែលត្រូវបានចាត់ទុកថាជាកុំព្យូទ័រដែលមានកម្រាស់ស្តើងជាងគេបំផុតនៅលើពិភពលោក។ កុំព្យូទ័រ​ថ្មី​នេះ​មានកម្រាស់​ត្រឹម​តែ​ ១០,៤​ម.ម​ ប៉ុណ្ណោះ និង​មាន​ទម្ងន់​ ១,១១​គីឡូក្រាមនិងត្រូវបានផលិតឡើងយ៉ាងពិសេសដោយមានលាយនូវសារធាតុលោហៈរួមជាមួយសរសៃកាបូនផងដែរ។ កុំព្យូទ័រ​នេះ​មាន​អេក្រង់​ទំហំ​១៣,៣​អ៊ីញ ប្រភេទ​ Gorilla Glass ហើយ​មិន​ប្រើ​ប្រាស់​ Processor តូច​ៗ​ប្រភេទ​ Core M នោះ​ឡើយពោល​គឺ​មាន​បំពាក់​ទៅ​ដោយ​ Processor Core i5 និង​ Core i7 ជំនាន់​​ចុង​ក្រោយ​របស់​ Intel។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មាន​ RAM ទំហំ​៨GB​ និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ SSD ទំហំ​ដល់​ទៅ​ ៥១២GB។ កុំព្យូរទ័រ Hp Spectre នេះ​ក៏​មាន​រន្ធ​​ត​ភ្ជាប់​ប្រភេទ​ USB Type-C ​ចំនួន​បី​និង​មាន​រន្ធ​ Thunderbolt ចំនួន​ពីរ​ និងអាចកាន់ថ្មបាន​រយៈ​ពេល​៩​ម៉ោង​កន្លះ។​​ យោងតាមការចុះផ្សាយរបស់គេហទំព័រ Engadget​​​ បានឲ្យដឹងថា ក្រុមហ៊ុននឹងបើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី​២៥​ ខែ​មេសា​ហើយតម្លៃ​របស់​វា​គឺ​ចាប់​ពី​ ១១៧០​ដុល្លារឡើង​ទៅ។ ចង់ជ្រាបថា កុំព្យូរទ័រនេះមានរូបរាង និងលក្ខណៈពិសេសយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ មករា

ប្រភព៖ Engadget​​​

មតិយោបល់

Sponsor

អត្ថបទថ្មីៗ