ក្រុមហ៊ុន Lexus បង្ហាញរថយន្តស៊េរីថ្មី RX 450h​ F Sport

ក្រុមហ៊ុន Lexus បង្ហាញរថយន្តស៊េរីថ្មី RX 450h​ F Sport ​២០១៦​ ​ដែលត្រូវបានចាប់អារម្មណ៍ជាខ្លាំងពីប្រជាជនទូទៅ ហើយ​ទទួល​ស្គាល់​ថា​ថយន្តនេះពិត​​មាន​រូប​រាង​ទាក់​ទាញ​បំផុត​ក្នុង​ចំណោមម៉ូដែល​រថយន្ត​ផ្សេងៗរបស់​ ​Lexus​។​

​រថយន្តនេះ​មាន​ទ្វា ​៥​ ​ហើយ​មាន​លក្ខណៈ​ទូលាយ​សម្រាប់​ផ្ទៃ​ខាង​ក្នុង​ហើយ​រថយន្ត​ម៉ូដែល​នេះ​វា​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។​

ចំពោះ​ផ្នែក​ម៉ាស៊ីនវិញ ​រថយន្ត​ម៉ូដែល​នេះ​​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​ ​V6​ ​ចំណុះ​ ​៣,៥​លីត្រ​ ​កម្លាំង ៣០៨​សេះ​ ​ដែល​ធ្វើ​ឲ្យ​វា​​អាច​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​៩៧​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ចំណាយ​ពេល​តែ​ ​៧,៩​វិនាទី​តែ​ប៉ុណ្ណោះ​។​ ​ក្នុង​នោះ​ដែរ​ ​RX 450h​ ​F sport​​ អាច​រត់​បាន​ក្នុង​ល្បឿន​សុវត្ថិភាព​ ​១៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ក្រៅពីនេះមិន​ត្រឹម​តែ​អាច​បើកបរ​បាន​ស្រួល​ជា​មួយ​ម៉ាស៊ីន​ដ៏​ធំនោះ​ទេ រថយន្ត ​RX 450h​ ​F Sport​ ​ក៏​មាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​នានា​ ​ដូច​ជា​ពោង​ចំនួន​ ​១០កន្លែង​នៅ​ក្នុង​រថយន្ត​ ​ប្រព័ន្ធ​​ហ្វ្រាំង​ចាប់​កង់​ទាំង​បួន​ ​ECB ប្រព័ន្ធ​​ចាប់​ហ្វ្រាំង​​មិន​ឲ្យ​វេ​រថយន្ត​ ​ABS​ ​និង​ប្រព័ន្ធ​បន្ថយ​សម្ពាធ​ហ្រ្វាំង EBD​ ​។ ​ចំពោះ​តម្លៃ​ គឺ​ចាប់​ពី​ ៦ ម៉ឺនដុល្លារឡើង​ទៅ​ (តម្លៃ​នៅបរទេស)៕

maxresdefault8

Lexus-RX-350-parchment-leather-interior-gallery-overlay-1204x677-LEXRXHMY16003001

 

ប្រែសម្រួលដោយ៖ រិទ្ធី

​ប្រភព​ ​៖​ Lexus

មតិយោបល់

Sponsor

អត្ថបទថ្មីៗ