Samsung គ្រោងបង្ហាញ Galaxy S7 និង S7 Edge ក្នុងពេលឆាប់ៗនេះ

យោងទៅតាមការចុះផ្សាយរបស់គេហទំព័របរទេសមួយចំនួនបានឱ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung គ្រោងនឹងបញ្ចេញទូរស័ព្ទដៃម៉ូដែលថ្មីរបស់ខ្លួនគឺ Galaxy S7 នៅថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះហើយ។ បន្ថែមពីលើនេះគេហទំព័រ CNET បានបញ្ជាក់ថា ការបង្ហាញខ្លួនរបស់ Galaxy S7 នេះគឺធ្វើឡើងស្របពេលដែលក្រុមហ៊ុន LG ក៏បានត្រៀមប្រកាសផលិតផលជំនាន់ថ្មី LG G5 របស់ខ្លួនផងដែរ។ យ៉ាងណាក៏ដោយ គេមិនទាន់បានទទួលព័ត៌មានលម្អិតអំពីលក្ខណៈពិសេសរបស់ទូរស័ព្ទដៃទាំងពីរម៉ូដែលនេះនៅឡើយទេដោយគេគ្រាន់តែដឹងថាជាមួយនឹងការរចនាម៉ូដថ្មីនោះទូរស័ព្ទទាំងពីរស៊េរីនេះនឹងមានទំហំធំជាងស៊េរីមុនៗរបស់ខ្លួននិងបំពាក់បន្ថែមនូវមុខងារសំខាន់ៗច្រើនជាងមុនផងដែរដូច្នេះគោលដៅរបស់ក្រុមហ៊ុនធំៗទាំងពីរប្រាកដជាគេចមិនផុតពីដើម្បីដណ្តើមចំណែកទីផ្សារបច្ចេកវិទ្យាមុនពេលដែលគូប្រកួតប្រជែងរបស់ពួកគេគឺក្រុមហ៊ុន Apple នឹងបញ្ចេញលក់ iPhone 7 ដែលមានព័ត៌មានលេចឮថាបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុតនោះ៕

Galaxy S7 and S7 Edge

Galaxy S7 & S7 Edge

 

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ