បាល់ទះ Leo Cup៖ រកឃើញក្រុម ២ ដែលត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ B ហើយ

នូ មករា June 12, 2016


ភ្នំពេញ៖ ការប្រកួតបាល់ទះថ្នាក់ជាតិប្រចាំឆ្នាំដែលឧបត្ថម្ភធំដោយក្រុមហ៊ុនស្រាបៀលីអូ បានរកឃើញក្រុម២ដែលត្រូវប្រកួតគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រសម្រាប់តំណែងជាជើងឯកនៅក្នុងក្របខណ្ឌ B ហើយ ខណៈដែលក្រុមទាំងពីរនឹងត្រូវទទួលបានសិទ្ធិបន្តទៀតដើម្បីឡើងទៅលេងក្នុងក្របខណ្ឌ A ឬពានរង្វាន់សម្តេចតេជោហ៊ុន សែនជាមួយនឹងក្រុមជើងឯកឆ្នាំចាស់ និងក្រុមដទៃទៀត។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញកាលពីម្សិលមិញនេះ ឃើញថានៅទីបំផុត ក្រុមបាល់ទះស្នងការនគរបាលខេត្តកំពង់ចាមបានយកឈ្នះក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាម ៣សិតទល់២សិត ទាំងលំបាកក្នុងការប្រកួតដែលបានអូសបន្លាយដល់ ៥ សិតនោះពេញ និងទទួលបាន ២៥ទល់២០ – ២៦ទល់២៤ – ២២ទល់២៥ – ១៤ទល់២៥ និង ១៥ទល់១១។

ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ ក្រុមកងពលតូចអន្តរាគមន៍លេខ ៧ បានចាញ់ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរក្នុងលទ្ធផល ២៥ទល់១៩ – ២៥ទល់២៣ – ១៨ទល់២៥ – ១៧ទល់២៥ និង ១៥ទល់១៣ ។

ដូច្នេះ ក្រុមឈ្នះទាំង ២ គឺស្នងការនគរបាលខេត្តកំពង់ចាម និង កងពលតូចលេខ៣១ការពារកោះឆ្នេរ នឹងត្រូវប្រកួត

គ្នាផ្ដាច់ព្រ័ត្រដើម្បីដណ្តើមយកឋានៈជាក្រុមជើងឯក Division B (ពានរង្វាន់ស្របៀលីអូ)  ហើយទោះក្រុមណាចាញ់ ឬ ឈ្នះក៏ដោយក៏នៅតែមានសិទ្ធិឡើងទៅលេងបន្តនៅ DivisionA ដូចគ្នាដែរ។ ចំពោះក្រុមចាញ់ ២ ទៀតត្រូវប្រជែងគ្នាដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ ៣ នៅក្នុងក្របខណ្ឌ B នេះ ៕

13432349_1012451975499636_3064786002597853848_n [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត