UFC: កីឡាករ Anderson Silva នឹងជំនួសកីឡាករ Jon Jones ប្រកួតជាមួយកីឡាករ Daniel Cormier នៅ UFC 200

លី រិទ្ធី July 10, 2016


កីឡាករ Anderson Silva នឹងជំនួសកីឡាករ Jon Jones ដើម្បីប្រកួតជាមួយកីឡាករ Daniel Cormier នៅក្នុងការប្រកួតកម្មវិធី UFC 200។

ព័ត៌មានត្រូវបានបញ្ជាក់ពី UFC ដោយនេះមានន័យថាកីឡាករ Silva នឹងត្រលប់ចូលប្រកួតក្នុងទ្រុងវិញជាលើកដំបូងបន្ទាប់ពីបានយកឈ្នះលើកីឡាករ Michael Bisping កាលពីខែកុម្ភៈ នៅក្នុងការប្រកួត UFC Fight Night London។

គណៈកម្មាធិការរៀបចំការប្រកួតបានឲ្យដឹងថា កាប្រកួតនេះនឹងធ្វើឡើងក្នុងប្រភេទទម្ងន់ light heavyweight ដែលមានកំណត់ត្រឹម 205lbs ដោយការប្រកួតនឹងធ្វើឡើង ៣ ទឹកផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងតាំងពីឆ្នាំ ២០១២ មកដែលកីឡាករ Silva ប្រកួតក្នុងប្រភេទទម្ងន់នេះ បន្ទាប់ពីកីឡាការូបនេះបានយកឈ្នះលើកីឡាករ Stephan Bonner នៅក្នុងការប្រកួត UFC 153 ដោយផ្តួលគូរប្រកួតឲ្យសន្លប់៕

Anderson-Silva-of-Brazil-and-Michael-Bisping-UFC-weigh-in

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Mirror

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត