EPL: ក្លឹប Leicester City ទិញកីឡាករ Ahmed Musa របស់ក្លឹប CSKA Moscow⁣⁣⁣⁣ ក្នុងតម្លៃ £16m

លី រិទ្ធី July 9, 2016


ក្លឹប Leicester City បានទិញយកកីឡាករសញ្ជាតិ នីហ្សែរីយ៉ា Ahmed Musa ពីក្លឹប CSKA Moscow ក្នុងកុងត្រា ៤ ឆ្នាំ ជាមួយនឹងតម្លៃខ្លួន £16m។

កីឡាករ Musa វ័យ ២៣ បានចូលរួមជាមួយក្លឹប Premier League បន្ទាប់ពីបានជួយក្លឹប CSKA ឈ្នះជើងឯកលីកនៅរុស្សី។

កីឡាករ Musa គឹជាកីឡាករទី ៤ ដែលក្លឹប Leicester ដែលលក្លឹបបានទិញមកបន្ទាប់ពីអ្នកចាំទី Ron-Robert Zieler, ខ្សែការពារ Luis Hernandez និងខ្សែបម្រើ Nampalys Mendy។

កីឡាករ វ័យ ២៣ ឆ្នាំរូបនេះចូលរួមជាមួយក្លឹប CSKA នៅឆ្នាំ ២០១២ នឹងរកបាន ៥៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៦៨ ព្រមទាំង បានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិជាមួយក្រុម Madagascar កាលពីខែកញ្ញា ២០១០ កន្លងទៅ ដោយរកបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៨ ប្រកួត ឲ្យ Super Eagles។

កីឡាកររូបនេះក៏រកបាន ២ គ្រាប់នៅក្នុងជំនួបដែលក្រុម នីហ្សែរីយ៉ា ចាញ់ក្រុម អាហ្សង់ទីន ៣-២ ក្នុងការប្រកួត World Cup 2014 នៅប្រទេស ប្រេស៊ីល ផងដែរ។ ការរកបគ្រាប់ដូចនេះបានធ្វើឲ្យកីឡាកររូបនេះក្លាយជាកីឡាករ នីហ្សែរីយ៉ា ដំបូងគេដែលរកបាន២ គ្រាប់នៅវគ្គ ផ្តាច់ព្រ័ត្រ និងគ្រាប់ដំបូងរបស់កីឡាកររូបនេះគឺគ្រាប់បាល់ដែលរហ័សជាងគេនៅក្នុងការប្រកួតដោយរកបានក្រោយការប្រកួតចាប់ផ្តើមតែ ៤ នាទី៕

Musa

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត