Euro 2016: បារាំង អាចទម្លាក់ អាល្លឺម៉ង់ ទៅវគ្គផ្តាច់ព្រ័ត្របានដែរឬទេ?

លី រិទ្ធី July 7, 2016


ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងចាប់ផ្តើមកាលថ្ងៃទី ៧ កក្កដា ២០១៦ រវាងក្រុមជម្រើសជាតិ វែលស៍ ប្រកួតជាមួយ ក្រុមជម្រើសជាតិ ប៉ទុយហ្គាល នៅកីឡដ្ឋាន Stade de Lyon នាទីក្រុង Lyon វេលាម៉ោង ២ រំលងអធ្រាត្រព្រឹកមិញនេះបានបញ្ចប់ទៅដោយក្រុមជម្រើសជាតិ ប៉ទុយហ្គាល ទទួលបានជ័យជម្នះក្នុងលទ្ធផល ២-១។

សម្រាប់ការប្រកួតនៅថ្ងៃទី ៨ កក្កដា ២០១៦ ក្រុមជម្រើសជាតិ អាល្លឺម៉ង់ នឹងជួបប្រកួតជាមួយ ក្រុមជម្រើសជាតិ បារាំង ដែលជាម្ចាស់ផ្ទះ នៅកីឡដ្ឋាន Stade Vélodrome នាទីក្រុង Marseille ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៦៧០០០ នាក់ ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ២ រំលងអធ្រាត្រ។

ក្រុមទាំងពីរធ្លាប់ជួបគ្នា ២៧ ដង ដែលក្នុងនោះក្រុមជម្រើសជាតិ បារាំង ឈ្នះ ១២ ដង ស្មើគ្នា ៦ ដង និងក្រុមជម្រើសជាតិ អាល្លឺម៉ង់ ឈ្នះ ៩ ដង។

ជួបគ្នា ៤ ប្រកួតចុងក្រោយ ប្រទេស បារាំង ឈ្នះ ១ ក្រុមជម្រើសជាិត អាល្លឺម៉ង់ ឈ្នះ ២ និងស្មើគ្នា ១។ ជួបគ្នាលើកចុងក្រោយគឺក្រុមជម្រើសជាតិ អាល្លឺម៉ង់ បានយកឈ្នះលើក្រុមជម្រើសជាតិ បារាំង ១-០ នៅវគ្គ ៨ ក្រុមចុងក្រោយក្នុងការប្រកួត World cup 2014។

គួរបញ្ជាក់ផងដែរថា រក្រុមម្ចាស់ផ្ទះបារាំងមិនដែលយកឈ្នះលើក្រុមជម្រើសជាតិ អាល្លឺម៉ង់ ក្នុងការប្រកួតពានរង្វាន់ធំៗនោះទេតាំងពីឆ្នាំ ១៩៥៨ មក។

03

មុនការប្រកួតលោកគ្រូបង្វឹងទាំងពីរបាននិយាយថា៖

លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិ បារាំង បាននិយាយថា៖ “ក្រុមជម្រើសជាតិ អាល្លឺម៉ង់ តែងតែគ្រប់គ្រងលើការប្រកួតមិនថាគូរប្រកួតជាក្រុមណានោះទេ ប៉ុន្តែពួកយើងនឹងព្យាយាមការពារ ព្រមទាំងវាយសម្រុក។ យើងត្រូវលេងឲ្យអស់សមត្ថភាព។ ក្រុម អាល្លឺម៉ង់ គឺក្រុមជើងឯកពិភពលោក ពួកគេបានបង្ហាញទម្រង់យ៉ាងល្អក្នុង ៥ ប្រកួតចុងក្រោយនេះ។”

“យើងត្រូវតែរកគ្រាប់បាល់ឲ្យបាន ដូចនេះយើងត្រូវតែយកឈ្នះអ្នកចាំទី Manuel Neuer ឲ្យបានទោះបីជារូបគេជាអ្នកចាំទីដ៏ល្អក៏ដោយ។ ពួកគេមិនងាយនឹងរបូតគ្រាប់បាល់នោះទេ ទោះបីជាពួកគេប្រយុទ្ធខ្លាំងយ៉ាងណាក៏ដោយ ដែលនេះជាគុណភាពនៃការលេងយ៉ាងល្អរបស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់។ ពួកគេមានខ្សែការពាររឹងមាំ យើងបានឃើញក្នុងការប្រកួតជាមួយក្រុម អ៊ីតាលី នៅពេលដែលពួកគេបាត់បង់បាល់ពួកគេប្រយ៉ាប់ឈ្នះបាល់មកវិញភ្លាម ដែលកក្តាទាំងនេះជួយឲ្យពួកគេគ្រប់គ្រងការប្រកួត។ តែពួកយើងក៏រកបានគ្រាប់បាល់ច្រើន ព្រមទាំងបង្កើតឱកាសបានច្រើនផងដែរក្នុងការប្រកួតកន្លងមក ដូចនេះយើងត្រូវព្យាយាមក្តាប់ឱកាសទាំងនោះឲ្យបាននៅក្នុងការប្រកួតថ្ងៃនេះ។”

Didier Deschamps

លោក Joachim Löw គ្រូបង្វឹកក្រុមជម្រើសជាតិ អាល្លឺម៉ង់ បាននិយាយថា៖ “សម្រាប់ការប្រយុទ្ធ ក្រុមជម្រើសជាតិ បារាំង គឺមានការបត់បែនច្រើន ដែលបង្កើសម្ពាធជាច្រើន មិនថាក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែសូម្បីតែនៅតំបន់កណ្តាល ជាមួយនឹងកីឡាករ Pogba និងកីឡាករ Matuidi។ ពួកគេតែងតែក្តាប់ឱកាសរបស់ពួកគេដេលទទួលបាន ហើយពួកគេមានខ្សែប្រយុទ្ធ ៣ រូបដែលរកបានគ្រាប់បាល់ច្រើន។ ពួកគេនឹងប្រយុទ្ធយ៉ាងខ្លាំង ពួកគេជាម្ចាស់ផ្ទះ ហើយការប្រយុទ្ធរបស់ពួកគេក៏ល្អផងដែរ នេះជាចំណុចខ្លាំងរបស់ពួកគេ។”

“កីឡាករយើងទាំងអស់លេងរួមតែមួយ និងជួយគ្នា យើងត្រូវការពារឲ្យបានល្អ។ ប្រសិនយើងផ្តល់ឱកាសឲ្យពួកគេពួកគេនឹងក្តាប់យកឱកាសនោះ ហើយនឹងធ្វើឲ្យយើងពិបាកជាមិនខាន។”

Joachim Löw

ចំណែកកីឡាករវិញដែលអាចនឹងបង្ហាញក្នុងការប្រកួតយប់រវាងក្រុមទាំងពីរវិញ សម្រាប់ជម្រើស ១១ នាក់ដំបូង របស់ក្រុមជម្រើសជាតិ បារាំង អាចជា៖ Lloris; Sagna, Umtiti, Koscielny, Evra; Pogba, Matuidi; Sissoko, Griezmann, Payet; Giroud.

 

សម្រាប់ជម្រើស ១១ នាក់ដំបូង របស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ អាចជា៖ Neuer; Kimmich, Boateng, Höwedes, Hector; Kroos, Schweinsteiger; Draxler, Özil, Götze; Müller.

កីឡាករដែលអវត្តមាន៖ Hummels (ពិន័យ), Gomez និង Khedira (របួស)

 

អត្ថបទ៖ រិទ្ធី

ប្រភព៖ UEFA Euro 2016

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត