Euro 2016: បារាំង យកឈ្នះ អីុស្លង់​ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

លី រិទ្ធី July 4, 2016


ការប្រកួតរវាងក្រុមជម្រើសជាតិ បារាំង ដែលជាម្ចាស់ផ្ទះ ប្រកួតជាមួយ ក្រុមជម្រើសជាតិ អ៊ីស្លង់ នៅកីឡដ្ឋាន Stade de France នាទីក្រុង Saint-Denis ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៨០០០០ នាក់ ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ២ រំលងអធ្រាត្រ។ យើងបានរកឃើញក្រុមដែលទទួលបានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចងុក្រោយហើយនោះគឺក្រុមបាល់ទាត់ជម្រើសជាតិ បារាំង បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិ អ៊ីស្លង់ ក្នុងលទ្ធផល ៥-២ ។

ការប្រកួតចាប់ផ្តើមបានតែ ១៣ នាទីប៉ុណ្ណោះកីឡាករ Olivier Giroud រកបានគ្រាប់បាល់នាំមុខឲ្យក្រុមជម្រើសជាតិ បារាំង បានសម្រេច។ លុះដល់នាទីទី ២០ កីឡាករ Paul Pogba រកបានគ្រាប់ទី២ ដោយកីឡាករតែតបាល់បញ្ជូលទីយ៉ាងល្អ។ មុនការប្រកួតតង់ទី១ បានបញ្ចប់កីឡាករ  Dimitri Payet និង Antoine Griezmann បន្ថែមគ្រាប់ទី៣ និងទី៤ នៅនាទីទី ៤៣ និង ៤៥ ជួយឲ្យក្រុមជម្រើសជាតិ បារាំង នាំមុខ ៤-០ ក្នុងតង់ទី១។

ចូលមកដល់តង់ទី២ ក្រុមជម្រើសជាតិ អ៊ីស្លង់ បានខំវាយបកវិញរហូតដល់នាទីទី ៥៦ កីឡាករ Kolbeinn Sigthorsson រកបានមួយគ្រាប់វិញ តែ ៣ នាទីក្រោយមកកីឡាករ Olivier Giroud រកបានគ្រាបើទី ២ ក្នុងការប្រកួតរបស់ខ្លួនព្រមទាំងជួយឲ្យក្រុមជម្រើសជាតិ បារាំង នាំមុខ ៥-១។ មុនការប្រកួតចប់ ៦ នាទីនៅនាទីទី ៨៤ កីឡាករ Birkir Bjarnason របស់ក្រុមជម្រើសជាតិ អ៊ីស្លង់ រកបាមួយគ្រាប់ទៀតដោយចប់ការប្រកួតក្រុមជម្រើសជាតិ បារាំង យកឈ្នះ ក្នុងលទ្ធផល ៥-២

ដូច្នេះយើងបានរកឃើញក្រុមទាំង ៤ ដែលមានសិទ្ធិប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយដែលក្នុងនោះរួមមាន៖  ក្រុមជម្រើសជាតិ វែលស៍ ក្រុមជម្រើសជាតិ ប៉ទុយហ្គាល ក្រុមជម្រើសជាតិ អាល្លឺម៉ង់ និងក្រុមជម្រើសជាតិ បារាំង។ លោកអ្នកអាចទស្សនាវីដេអូ highlight ក្នុងការប្រកួតពីយប់មិញបាននៅខាងក្រោម៕

13585066_1174316032621241_4287406820571957443_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Euro 2016

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត