កីឡាករ Usain Bolt រងរបួសមុនការប្រកួតអូឡាំពិកនៅទីក្រុង Rio មកដល់

លី រិទ្ធី July 3, 2016


ជើងឯកមេដាយមាស ៦ សម័យ កីឡាករ Usain Bolt ទទួលរងរបួសមុនការប្រកួតអូឡាំពិកនៅទីក្រុង Rio ប្រទេសប្រេលស៊ីលមកដល់ បន្ទាប់ពីទទួលរងរបួសសសៃពួរជើងនៅក្នុងការធ្វើតេស្តអូឡាំពិកនៅប្រទេស Jamaica។

កីឡាករ Bolt ដែលមានវ័យ ២៩ ឆ្នាំរូបនេះ​ ទទួលរងរបួសសសៃពួរជើងកម្រិតទី១ នៅក្នុងការប្រកួតការរត់ ១០០ ម៉ែត្រ ហើយបានដកខ្លួនចេញពីការប្រកួតបន្ទាប់ពីឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កីឡាកររូបនេះរំពឹងនឹងការពារដំណែងជើងឯក ១០០ ម៉ែត្រ និង ២០០ ម៉ែត្រ ផងដែរ។ កីឡាកររូបនេះនឹងធ្វើការព្យាបាលភ្លាមៗ ហើយគ្រោងនឹងត្រលប់ចូលប្រកួតវិញនៅក្នុងព្រឹត្តិការណ៍ London Anniversary Games នៅថ្ងៃទី ២២ កក្កដាខាងមុខ។

គួរបញ្ជាក់ផងដែរថា​ ការអវត្តមានកីឡាករជើងឯករូបនេះ នៅក្នុងការប្រកួតរត់ ១០០ ម៉ែត្រ​ ធ្វើ​ឲ្យអតីតមេដាយប្រាក់ទីក្រុង ឡុង ២០១២ គឺកីឡាករ​ Yohan Blake​ ឈ្នះ​ជើង​ឯក​ក្នុងកម្មវិធី​ប្រកួត Kingston​ នេះ ដោយប្រើថេរវេលា ៩.៩៥ វិនាទី៕

Usain Bolt

_90198804_bolt_1

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត